ព័ត៌មានជាតិ

សម្តេច​ធិ​ប​តី ​ហ៊ុ​ន​ ​ម៉ា​ណែ​ត ​គូ​ស​រំ​លេ​ច​ពី​ តួ​នា​ទី​សំ​ខា​ន់​រ​ប​​ស់​ចិ​ន​ ​ស​ម្រា​ប់​អា​ស៊ា​ន​

ហ្សា​កា​តា​,​ ​ឥ​ណ្ឌូ​នេ​ស៊ី​ ​៖​ ​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ក​ម្ពុ​ជា​ ​បា​ន​​គូ​ស​រំ​លេ​ច​ពី​កា​រ​ដើ​រ​តួ​នា​​ទី​ដ៏ចាំ​​បា​ច់​មួ​យ​ចំ​នួ​ន​រ​ប​ស់​ចិ​​ន​ ​ដែ​ល​ជា​ចំ​ណែ​ក​ដ៏​សំ​ខា​​ន់​ស​ម្រា​ប់​កំ​ណើ​ន​ ​និ​ង​វិ​បុ​លភា​ព​​រ​ប​ស់​អា​ស៊ា​ន​។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីសារៈសំខាន់របស់ចិន សម្រាប់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ នាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនាកំពុងជួបជុំគ្នា។ កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងឯកឧត្តម លី ឈាំង នាយករដ្ឋមន្ត្រីចិន។ កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, ឯកឧត្តម ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម ហ្វេដីណេន ម៉ាកូស […]

ព័ត៌មានជាតិ

ក្រុមអ្ន​ក​ជួ​​​ស​ជុ​​ល​ប្រា​សា​ទ​បុ​រា​ណ​ ប​ង្ហា​ញ​កា​​រ​តាំ​ង​ចិ​ត្ត ​ក្នុ​ង​កា​រ​ជួ​ស​​ជុ​ល​ ដោ​យ​​ប្រើប​​ច្ចេ​ក​ទេ​ស​បុ​រា​ណ​

ខេត្តសៀមរាប ៖ ​ក្រុមកា​រ​ងា​រ​ជួ​ស​ជុ​ល​មួ​យ​ក្រុ​ម​នៅ​កា​រ​ដ្ឋា​ន​ជ្រុ​ង​និ​រ​តី​​នៃ​ប្រា​សា​ទ​បា​យ័​ន​ ​កំ​ពុ​ង​មា​ន​ស​ក​ម្ម​ភា​ព​ម​មា​ញឹ​ក​រៀ​ប​ចំ​ថ្ម​ដែ​ល​បា​ន​រើ​ចេ​ញ​ដោ​យ​សា​រ​ក្រៀកហែ​ក ​និ​ង​រៀប​​ចំ​ទៅ​តា​ម​ក​ន្លែ​ង​ដើ​ម​វិ​​ញ​ម្ត​ង​មួ​យ​ដុំ​ៗយ៉ា​ង​យ​ក​ចិ​ត្ត​ទុ​ក​ដា​​ក់ ​​និ​ង​អ​ត់​ធ្ម​ត់​បំ​ផុ​ត​។ ​ ពេលខ្លះក្រុមការងារនេះ ក៏ត្រូវរៀបផ្កុំថ្មជាច្រើនសារដើម្បីឱ្យត្រូវតាមលំនាំដើម និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុលប្រាសាទបុរាណ ដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើមរបស់ប្រាសាទនិងគោរពតាមធម្មនុញ្ញអង្គរផង។ លោក ឆម ប្រុញ ជាអ្នកភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ដំបូងពីឆ្នាំ២០០២ធ្វើជាភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត ហើយបន្ទាប់មកបានផ្លាស់ប្តូរទៅជាអ្នកជួសជុលប្រាសាទវិញនោះ មានប្រសាសន៍ថា ការងារជួសជុលនៅជ្រុងនិរតីនៃប្រាសាទបាយ័ន មានទីធ្លាតូចចង្អៀត ដែលគ្រប់ពេលត្រូវតែប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ណាមួយ ដល់ក្រុមការងារ និងប៉ះពាល់ដល់ថ្ម។ លោកមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការងាររើថ្មដែលក្រៀកហែក និងបុកបង្ហាប់គ្រឹះ រួចហើយត្រូវរៀបថ្មឡើងវិញ។ ក្នុងកិច្ចការងារនេះ លោកក៏ធ្វើការងាររៀបថ្មផង ហើយពេលណាខ្វះកម្លាំងលោកក៏ជួយអូសថ្មដែរ។ ការងារជួសជុលប្រាសាទបុរាណនេះ ក្រៅតែពីប្រើជំនាញនិងបច្ចេកទេស ការផ្តល់យោបល់រកដំណោះស្រាយពេលជួបបញ្ហានិងការស្តាប់យោបល់ទាំងអស់គ្នាក៏ជាវឌ្ឍនភាពការងាររលូនទៅមុខដែរ។ លោក ឆម ប្រុញ មិនធ្លាប់សង្ឃឹមថា រូបលោកអាចក្លាយទៅជាអ្នកធ្វើការងារជួសជុលប្រាសាទបានឡើយ។ ប៉ុន្តែនៅពេលរៀបថ្មធ្វើការផ្ទាល់ជាមួយប្រាសាទ បានធ្វើឱ្យរូបលោកមានជំនាញនិងចំណេះដឹងច្រើនបន្តពីស្នាដៃដូនតាព្រោះ ថ្មប្រាសាទបុរាណមានល្បាក់ មានក្បាច់និងមានគំរូដើមរួចហើយ ដោយគ្រាន់តែយកក្បួនលំអានបុរាណធ្វើជាគ្រូប៉ុណ្ណោះ។ លោក ភី ផាន ជាអ្នកភូមិស្រះស្រង់ខាងត្បូង […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រ​សួ​ង​​ព័​ត៌មា​ន​ ស្នើ​​សុំ​ភាគី​ជប៉ុ​ន​​ ​ជួ​យ​ក្រ​សួ​ង​ព័​ត៌​មា​ន​ក​ម្ពុជា ​លើកា​រ​ធ្វើ​​ទំនើ​​ប​កម្ម​​ប្រ​ព័​ន្ធផ្ស​​ព្វផ្សា​​យ

រាជធានីភ្នំពេញ ៖ រ​ដ្ឋ​មន្ត្រីក្រ​សួ​ង​ព័​ត៌​​មា​នបា​ន​ស្នើ​​សុំឯ​​ក​ឧ​ត្ដ​ម​ ​ឯក​អ​គ្គ​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​ជួ​​យក្រ​សួ​ង​ព័​ត៌​មា​​ន លើ​កា​​រធ្វើ​​ទំនើ​​ប​ក​ម្ម​ប្រព័​ន្ធ​​ផ្ស​ព្វ​ផ្សាយ​ ​ដើ​ម្បី​ឱ្យ​​ឆ្លើ​យ​ត​ប​ទៅ​នឹ​ង​កា​រ​វិ​វ​ឌ្ឍ​រី​ក​ច​ម្រើ​ន​ប​ច្ចេ​ក​វិ​ទ្យា​នា​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​។​ ​នេះ​គឺ​ជា​កា​រ​លើ​ក​ឡើ​ង​រ​ប​ស់​ឯ​ក​ឧ​ត្ដ​ម​ ​នេ​ត្រ​ ​ភ​ក្រ្ដា​ ​រ​ដ្ឋ​ម​ន្រ្ដី​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​ក្នុ​ង​ឱ​កា​ស​អ​នុ​ញ្ញា​ត​ឱ្យ​ឯ​ក​ឧ​ត្ត​ម​ ​UE​​NO​ ​A​t​s​​u​s​h​i​ ​ឯ​ក​អ​គ្គ​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​​ ចូ​​លជួ​​ប​ស​ម្តែ​ង​កា​រគួ​​រ​ស​ម​ ​និ​ង​ពិ​ភាក្សា​កា​រ​ងា​រ​ ​​ដើ​ម្បី​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ក្នុ​​ង​ក្រ​ប​ខ​ណ្ឌ​នៃ​វិ​ស័​យ​ព័​ត៌​មា​ន​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​០​៦​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ទី​ស្ដី​កា​រ​ក្រ​សួ​ង​ព័​ត៌​មា​ន​។​ ​ ​​ឯក​​ឧ​ត្ត​ម​ ​នេ​ត្រ​ ​ភ​ក្រ្ដា​ បា​ន​ថ្លែ​ង​​ថា​ក្រ​​សួ​ង​ព័​ត៌​មា​ន ​នឹង​ធ្វើ​ទំ​នើ​ប​ក​ម្ម​ស្ថា​​ប័​ន​រ​ប​ស់​ខ្លួ​ន​ដោ​យ​រៀ​ប​ចំ​ទី​ក​ន្លែ​ង​ស​ម្រា​ប់​បំ​ពេ​ញ​កា​រ​ងា​​រ និង​​កា​រ​អ​ភិ​វ​ឌ្ឍ​ធ​ន​ធា​ន​ម​នុ​ស្សដើ​ម្បី​ឆ្លើ​យ​ត​ប​នឹ​ង​កា​រ​វិ​វ​ឌ្ឍ​នៃ​ប​ច្ចេ​​ក​វិ​ទ្យា​ ​និ​ង​ប​រិ​ប​ទ​ស​​ង្គ​ម​ប​ច្ចុ​ប្ប​ន្ន​។​ ​ទា​ក់​ទ​ង​នឹ​ង​កា​រ​ប្រ​ឆាំ​ង​​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​ ​ឯ​ក​ឧ​ត្ត​ម​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​បា​ន​ប​ញ្ជា​ក់​​ផ​ងដែ​​រថា​ ​ ​នេះ​គឺ​ជា​ប​ញ្ហា​រួ​ម​ដែ​ល​ប​ណ្តា​ប្រ​ទេ​​ស​ទាំ​ង​អ​ស់​ត្រូ​វ​រួ​ម​គ្នា​ក្នុ​ង​កា​រ​ទ​ប់​​ស្កា​ត់ ព្រោះ​ព័​​ត៌​មា​ន​ក្លែ​ង​ក្លា​យ​វាមា​ន​គ្រោះ​ថ្នា​ក់​ស​ម្រា​ប់​ស​ង្គ​ម។ ឯកឧត្តមក៏ជម្រាបជូនឯកអគ្គរាជទូតជប៉ុនដោយអះអាងថា ក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់។ ជាងនេះទៅទៀត ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តន៍។ ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះជំនួបទ្វេភាគីជាមួយភាគីជប៉ុនដោយបានគូសបញ្ជាក់ថា ឯកឧត្តមឯកអគ្គរាជទូតជប៉ុនគឺជាមន្ត្រីការទូតទី១ ដែលឯកឧត្តមបានជួបពិភាក្សាក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនជាពិសេសនៅឆ្នាំ២០២៣ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រជប៉ុន។ ឯកឧត្តម UENO […]