សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំអាស៊ាន ដែលមានវ័យក្មេងជាងគេបំផុត ក្នុងចំណោមមេដឹកនាំអាស៊ានទាំង ១០ប្រទេស ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ មេដឹកនាំអាស៊ានបច្ចុប្បន្ន រួមមាន៖ * កម្ពុជា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វ័យ ៤៥ឆ្នាំ * ថៃ៖ ឯកឧត្តម សេដ្ឋា ថៈវីស៊ីន វ័យ ៦១ឆ្នាំ * ឡាវ៖ ឯកឧត្តម សន សៃស៊ីផាន់ដន វ័យ ៥៧ឆ្នាំ * វៀតណាម៖ ឯកឧត្តម ផាម មិញជិញ វ័យ ៦៤ឆ្នាំ * ឥណ្ឌូននេស៊ី៖ ឯកឧត្តម ចូកូ វីដូដូ វ័យ ៦២ឆ្នាំ * ម៉ាឡេស៊ី៖ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម វ័យ […]
Day: September 6, 2023
អាជ្ញាធរក្រុង ចុះណែនាំ អាជីវករលក់ដូរលើផ្លូវសាធារណៈ មុខផ្សារបានលុង អោយបញ្ឈប់លក់បន្តទៀត
ខេត្តរតនគិរី ៖ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរដឹកនាំដោយលោក ធូ ឃឿ អភិបាលក្រុងបានលុង និងមន្ត្រីក្រោមឱវាទបានចុះណែនាំអាជីវករ និងឱ្យបញ្ឈប់ការយកទ្រូងផ្លូវ, ចិញ្ចើមផ្លូវសាធារណៈ ដើម្បីធ្វើអាជីវកម្មតទៅទៀត មុនពេលដែលអាជ្ញាធរចាត់វិធានការតាមច្បាប់។ លោក កៃ សាវិន អភិបាលរងក្រុងបានលុង ទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃដដែលនេះបានប្រាប់ឲ្យដឹងថា អាជ្ញាធរបានខិតខំប្រឹងប្រែងណាស់ចំពោះករណីលក់ដូរដោយគ្មានសណ្តាប់ធ្នាប់បែបនេះ ប៉ុន្តែការអនុវត្តរបស់ក្រុមអាជីវករមួយចំនួន នៅមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ មិនត្រឹមតែប៉ុណ្ណោះកន្លងទៅអាជ្ញាធរបានចាប់យកឥវ៉ាន់ដើម្បីជាការព្រមាន និងផាកពិន័យច្រើនលើកច្រើនសារមកផងដែរ ប៉ុន្តែពួកគាត់មួយចំនួននាំគ្នាមកលក់ដូរ លើផ្លូវសាធារណៈដដែល។ លោកបញ្ជាក់ថា ផ្ទះដែលនៅអមសងខាងផ្លូវចូលផ្សារបានលុង សុទ្ធតែអ្នកមានជីវភាពធូរធារភាគច្រើនជាមន្ត្រីរាជការបានយកផ្លូវមុខផ្ទះ ដែលជាចំណីផ្លូវសាធារណៈជួលឲ្យបងប្អូន អាជីវករលក់ដូរដោយមិនគិតប៉ះពាល់ប្រយោជន៍សាធារណៈនោះទេ។ ចំណែកម្ចាស់វិនិយោគផ្សារបានលុង លោកឧកញ៉ា សា លាង កន្លងទៅថ្មីៗក៏ធ្លាប់ប្រាប់ផងដែរថា កន្លែងអាជីវករលក់ដូរលើទ្រូងផ្លូវសាធារណៈគ្មានសណ្តាប់ធ្នាប់រាល់ថ្ងៃ មិនមែនជាដែនវិនិយោគរបស់ផ្សារឡើយ ហើយការតាំងលក់ដូរនេះគឺក្រោមការរៀបចំរបស់អាជ្ញាធរ ដែលស្ថិតក្នុងដែនរៀបចំសណ្តាប់ធ្នាប់ ក៏បានចុះដេញញឹកញាប់ផងដែរ ប៉ុន្តែការអនុវត្តហាក់បីដូចគ្មានប្រសិទ្ធភាពសោះ ទោះបីក្រុមអាជីវករនោះ ធ្លាប់ត្រូវបានយកទៅណែនាំ ឫមានការផាកពិន័យ ដោយក្រុមអាជ្ញាធរទៅលើក្រុមលក់បំពានលើផ្លូវសាធារណៈនេះយ៉ាងណាក៏ដោយ។ ឧកញ៉ា សា លាង បន្តថា បញ្ហារៀបចំផ្សារគឺបានរៀបចំបានយ៉ាងល្អប្រសើរ ហើយតូបនៅក្នុងផ្សាររាប់រយតូប មិនមានបងប្អូនអាជីវករចូលលក់នោះទេ ទោះបីខាងវិនិយោគផ្សារបានលុងរៀបចំផ្សារធំទូលាយមានអនាម័យ […]
អ៊ុយក្រែន អះអាងថា យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ធ្លាក់ក្នុងទឹកដីរ៉ូម៉ានី ប៉ុន្តែខាងរ៉ូម៉ានី បដិសេធ
អន្តរជាតិ ៖ អាជ្ញាធរអ៊ុយក្រែន អះអាងថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានធ្លាក់នៅក្នុងទឹកដីរ៉ូម៉ានី ក្នុងអំឡុងការវាយប្រហារជាបន្តបន្ទាប់ទៅលើទីក្រុងរបស់ខ្លួនក្បែរនោះ។ រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសន្និសីទសារព័ត៌មាននៅទីក្រុង គៀវ ថា អ៊ុយក្រែន មានភស្តុតាងរូបថតដែលគាំទ្រការអះអាងនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសរូម៉ានី បានច្រានចោលការលើកឡើងរបស់ក្រុងគៀវនេះ ខណការជជែកគ្នារឿងនេះ កើតឡើងស្របពេលដែលមេដឹកនាំរុស្ស៊ី និងទួរគី កំពុងជួបពិភាក្សាគ្នា។ គួរបញ្ជាក់ថា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានធ្វើដំណើរទៅកាន់ទីក្រុង Sochi របស់រុស្ស៊ី ក្នុងគោលបំណងស្នើលោកប្រធានាធិបតី Vladimir Putin ឱ្យស្តារឡើងវិញនូវកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពតាមរយៈសមុទ្រខ្មៅ៕
សូមប្រយត្ន័អគ្គីភ័យ ឆេះផ្ទះនៅសង្កាត់ព្រៃវែង ស្លាប់ស្រ្តីជនពិការម្នាក់ ក្រោយចេញពីផ្ទះមិនរួច
រាជធានីភ្នំពេញ ៖ នាវេលាម៉ោងប្រមាណ១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់ជាជនពិការ។ បើយោងតាមរបាយការណ៍សមត្ថកិច្ច ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ៧គុណ៨ម៉ែត្រ ជាប្រភេទផ្ទះឈើលើថ្មក្រោម មានផ្ទះឈ្មោះ មុំ ថុន ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបររត់កង់បី ។ចំពោះជនរងគ្រោះដែលបានស្លាប់មានអាយុ៤៣ឆ្នាំ ជាជនពិការ។ ករណីអគ្គិភ័យនេះ កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង ០៨ មែត្រគូប។ ករណីអគ្គីភ័យខាងលើនេះត្រូវបានពន្លត់ចប់នៅវេលាម៉ោង ០២:៥៧ នាទីយប់។ ដោយឡែកចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះអគ្គិភ័យនេះវិញ ត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីទុស្ទសេខ្សែភ្លើង៕