ព័ត៌មានជាតិ

សម្តេ​ចតេ​​ជោ ​​ហ៊ុ​ន​ ​សែ​ន​៖ ​កា​រ​ផ្ទេ​រ​​កា​រ​ដឹ​កនាំ​​ពី ​ថ្នាក់​​ដឹ​ក​នាំ​វ័​យ​ចំ​ណា​ស់​ ​ម​ក​កា​ន់​ថ្នា​ក់​ដឹ​ក​នាំ​វ័​យ​ក្មេ​ង​ គឺ​​ត្រឹម​ត្រូ​វ​ខ្លាំ​ង​ណា​ស់​

រាជធានីភ្នំ​ពេ​ញ​ ​៖​ ​នៅ​ព្រឹក​​ថ្ងៃទី​​២​៤​ ​ខែ​សី​ហា​ ​ឆ្នាំ​២០​​២​៣​នេះ​ ​តា​មរ​យៈ​​ប​ណ្តា​ញ​ស​ង្គ​ម ​T​w​i​t​t​e​r​ ​និ​ង​ ​T​e​​l​e​g​r​a​m​ ​អ​តី​ត​នា​យ​ក​រ​ដ្ឋម​​ន្រ្តីក​​​ម្ពុ​ជា​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​ធា​ន​ក្រុ​ម​ឧ​ត្ត​ម​ក្រុ​ម​ប្រឹ​ក្សា​ផ្ទា​ល់​ព្រះ​ម​ហា​ក្ស​ត្រ​ ​បា​ន​លើ​​ក​ឡើ​ង​ថា​ ​ស​ម្តេ​ច​បា​ន​មើ​ល​កា​រ​ផ្សា​យ​ផ្ទា​ល់​អំ​ពី​កិ​ច្ច​ប្រ​ជុំ​គ​ណៈ​រ​ដ្ឋ​ម​ន្រ្តី​លើ​ក​ដំ​បូ​ង​ ​ដែ​ល​ដឹ​ក​នាំ​ដោ​យ​ ​ឯ​ក​​ឧ​ត្ត​ម​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ថ្មី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​​​ ​ឃើ​ញ​ថា​ស​មា​ស​ភា​ព​គ​ណៈ​រ​ដ្ឋ​ម​ន្រ្តី​ថ្មី​ ​ភា​គ​ច្រើ​ន​ជា​ប​ញ្ញ​វ​ន្ត​វ័​យ​ក្មេ​ង​ ​ដែ​ល​ស​ម្តេ​ច​បា​ន​អះ​អា​​ង​យ៉ា​ង​ច្បា​ស់​ថា​ ​កា​រ​ផ្ទេ​រ​កា​រ​ដឹ​ក​នាំ​ពី​ថ្នា​ក់​ដឹ​ក​នាំ​វ័​យ​​ចំ​ណា​ស់​ ​ម​ក​កា​ន់​ថ្នា​ក់​ដឹ​ក​នាំ​វ័​​យ​ក្មេ​ង ​គឺ​ត្រឹម​ត្រូ​វ​ខ្លាំ​ង​​ណា​ស់​។​ ​ ​ខ្លឹ​ម​សា​រ​រ​ប​ស់​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​បា​ន​រៀ​ប​រា​ប់​យ៉ា​ង​ដូ​ច្នេះ​ថា ​៖ ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។ ជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕ប្រភពវិមាន៧មករា

ព័ត៌មានជាតិ

លោក មាស សុ​ភ​​​​​ណ្ឌ័​​ ​ត្រូ​វ​​បា​ន​ចា​ត់​តាំ​ង​​ជា​ ​​​ប្រ​ធា​ន​​​​ក្រុ​​ម​​​​អ្ន​ក​នាំ​ពា​ក្យ​​​រ​ប​ស់ ​​នា​យ​ក​​​​រ​ដ្ឋម​ន្ត្រី​​​​

រាជ​ធា​នី​ភ្នំ​ពេ​ញ​ ៖ ​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​ក​ម្ពុ​​ជា ​​ឯ​ក​ឧ​ត្ត​ម​​​ក​​​ត្តិ​​​ទេ​សា​ភិ​បា​ល​​​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​​ម៉ា​​​ណែ​​​ត​ ​បា​ន​ចេ​ញ​​​សេ​ច​ក្តី​ស​ម្រេ​ច​​​ចាត់​តាំ​​ង ​​លោ​ក​ ​មា​ស​ ​សុ​ភ​​​ណ្ឌ័​ ​ជា​​​ប្រ​ធា​ន​​ក្រុ​ម​​​​អ្ន​ក​នាំពា​ក្យ​​​​រ​ប​ស់​​​នា​យ​ក​​​រ​ដ្ឋ​ម​ន្ត្រី​​​។​​​ ​លោ​ក​ ​មា​ស​ ​សុ​ភ​​​ណ្ឌ័​ ​ជា​​​អ​តី​ត​​​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​និ​ង​​​ជា​​​អ្ន​ក​នាំ​ពា​ក្យ​​​​ក្រ​សួ​ង​ព​ត៌​មា​ន​​៕​​

ព័ត៌មានអន្តរជាតិ

ទីបំ​ផុត​ ​លោ​ក​ ​ពូ​​ទី​​ន​ ​ចេ​ញ​មុ​ខ​​​ចូល​​រួ​ម​​​រំ​លែក​​​ទុ​​ក្ខ ​ចំ​ពោះ​​​​ឧ​ប​ទ្ទ​វ​ហេ​តុ ​​​ធ្លា​ក់​​​យ​ន្ត​ហោះ​​​រ​ប​ស់​​​ក្រុ​ម​ ​W​a​g​n​e​r​ ​ក្បែ​រ​​​ក្រុ​ង​​​មូ​​​ស្គូ​​​

អន្តរជាតិ ​​៖​ ​ប្រ​ធា​នា​ធិ​​ប​តី​​​រុ​ស្ស៊ី​ លោ​ក​​ វ្ល៉ា​​​​ឌី​​​មៀ​ ​ពូ​​​ទី​ន​ ​បា​ន​​​ចូ​ល​រួ​ម​​រំ​លែ​​ក​​​ទុ​ក្ខ​​​ចំ​ពោះ​​​ឧ​ប​ទ្ទ​វ​ហេ​​តុ​​​ធ្លា​ក់​​​យ​ន្ត​ហោះ​ ​ដែ​ល​​​រ​បា​យ​កា​រ​ណ៍​​​សារ​​ព័​ត៌​មាន​​​ប​ញ្ជា​ក់​ថា​ ​​​មេ​ក្រុ​ម​​​​ទា​ហា​ន​​​ស៊ី​ឈ្នួ​ល​ ​W​a​g​n​e​r​ ​លោ​ក​ ​Y​e​v​g​e​n​y​ ​P​r​i​g​o​z​hi​​n​ ​និ​ង​​​ស​មា​ជិ​ក​​​ជាន់​ខ្ព​ស់​​​ផ្សេ​ង​ទៀ​ត​​​ស្ថិ​ត​នៅ​លើ​​​នោះ​​​។​​ នៅក្នុង​ការអត្ថាធិប្បាយ​តាម​ទូរទស្សន៍ លោក ពូ​ទីន បាន​សម្ដែង​ការរំលែក​ទុក្ខ​ដ៏​ស្មោះស្ម័គ្រ​របស់លោក ទៅកាន់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ទាំងអស់ ដោយ​ពណ៌នា​ការធ្លាក់​យន្តហោះ​ថា​ជា​សោកនាដកម្ម​។​ ហេតុការណ៍​ធ្លាក់​យន្តហោះ កាលពី​ល្ងាច​ថ្ងៃ​ពុធ បានកើត​ឡើង បន្ទាប់ពី​លោក Prigozhin បាន​ដឹកនាំ​ការបះបោរ​ប្រឆាំងនឹង​លំដាប់​យោធា​កំពូល​របស់​ទីក្រុង​មូ​ស្គូ ខណដែល​អ្នកសង្កេតកា​រណ៍​មួយចំនួន ចាប់​ទុក​ថា​វា​ជាការ​ព្រមាន​ដ៏​ធំ​បំផុត​របស់​លោកពូ​ទីន ចំពោះ​ជន​ក្បត់ជាតិ​។​ គួរ​បញ្ជាក់ថា បើតាម​របាយការណ៍​សារព័ត៌មាន បញ្ជាក់ថា យន្តហោះ​នេះ​បាន​ធ្លាក់ អំឡុងពេល​ធ្វើដំណើរ​ចេញពី​ទីក្រុង​មូ​ស្គូ ឆ្ពោះទៅកាន់​ទីក្រុង St Petersburg ដោយ​សម្លាប់​អ្នកដំណើរ​ទាំងអស់ ដោយ​បន្ថែមថា នៅលើ​នោះ​មាន​មនុស្ស​សរុប ៧ នាក់ និង​អ្នកបើក ៣ នាក់ ហើយ​សន្ម​ត់​ថា មាន​វត្តមាន​របស់ លោក Prigozhin ផងដែរ​៕

ព័ត៌មានជាតិ

ព្រះ​មហា​​ក្ស​ត្រ ​ចេ​ញ​ព្រះ​រា​ជ​ក្រឹ​ត្យ​ ប​ញ្ច​​ប់​តំណែ​ង​ ​​និង​តែង​តាំ​​ង ​​ថ្នា​​​ក់​​​​ដឹ​​​កនាំ​ខុ​ទ្ទ​កា​ល័​​យ​ ​និង​​ពិ​ធី​កា​រនា​​យក​​រ​ដ្ឋ​ម​ន្ដ្រី​

​រាជធានីភ្នំ​​ពេ​ញ ​៖ ​​ព្រះ​ក​រុ​ណា​ ​ព្រះ​បា​ទ​ស​ម្ដេ​ច​ ​ព្រះ​ប​រ​ម​នា​​ថ​ ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​នី​ ​ព្រះ​​ម​ហា​ក្ស​ត្រ​នៃ​ក​ម្ពុ​ជា​ ​ទ្រ​ង់​បា​ន​ចេ​ញ​​ព្រះ​រា​ជ​ក្រឹ​ត្យ​ត្រា​ស់​ប​ញ្ច​ប់​មុ​ខ​តំ​ណែ​ង​ ​និ​ង​តែ​ង​តាំ​ង​ថ្នា​ក់​ដឹ​ក​នាំ​​ខុ​ទ្ទ​កា​ល័​យ​ ​និ​ង​ពិ​ធី​កា​រ​ឯ​ក​ឧ​ត្ត​ម​កិ​ត្តិ​ទេ​សា​ភិ​បា​ល​ប​​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ដ្រី​នៃ​ក​ម្ពុ​ជា​។​ ​ ​ក្នុ​ងព្រះរាជក្រឹត្យដែល ទទួលបាននៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នាយកខុទ្ទកាល័យរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺឯកឧត្តម ហូ សិទ្ធី ឋានៈស្មើទេសរដ្ឋមន្ដ្រី ដែលអមដោយនាយក នាយិការង ចំនួន២៣រូប។ ដោយឡែក ពិធីការនាយករដ្ឋមន្ដ្រី មានលោកជំទាវ សុងឡេង បូរ៉ា ជានាយិកា ឋានៈស្មើរដ្ឋមន្ដ្រី អមដោយពិធីការចំនួន៣រូប។

ព័ត៌មានជាតិ

ឯកឧ​ត្ត​ម​ ​ឡាំ​ ​ជា​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​ក្រ​សួ​ង​ម​ហា​ផ្ទៃ អ​​​ញ្ជើ​ញ​ជា​​អធិ​ប​​តី​ភា​ព​ ​ក្នុ​ងកិ​​ច្ច​ប្រ​ជុំ​ផ្ស​ព្វ​ផ្សា​យ​ ​និ​ង​ណែ​នាំ​អំ​ពី ​នី​តិ​វិ​ធី​ ​បែ​ប​ប​ទ​ ក្នុ​ង​កា​​រ​បំ​ពេ​ញសា​​លា​ក​ប​ត្រ​ព័​ត៌​មា​ន​ ​ដើ​ម្បី​ពិ​និ​ត្យ​វា​យ​ត​ម្លៃ ​​នៃ​កា​រ​ដំ​ឡើ​ង​ឋា​ន​ន្ត​រ​ស​ក្តិ​ថ្នា​ក់ ​ជូន​​ម​ន្ត្រី​ន​គ​រ​បា​ល​ជា​តិ​ ​ម​ន្ត្រី​ព​ន្ធ​នា​គារ​ ​និ​ង​ម​ន្ត្រី​​រាជ​កា​រ​​ស៊ី​វិ​ល​

ខេត្តកំ​ព​ង់​ស្ពឺ ៖ កា​ល​ពី​ថ្ងៃ​ទី​១​៦​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៣​ ​ ​ ​ឯ​ក​ឧ​ត្ត​​ម​ ​ឡាំ​ ​ជា​ ​រ​ដ្ឋ​លេខា​​ធិ​កា​រ​ ក្រ​សួ​​ង​ម​ហា​ផ្ទៃ​ និ​​ងជា​​ប្រ​ធា​ន​ក្រុ​មកា​រ​ងា​រ​ចំ​ពោះ​កិ​ច្ច​ ​ដើ​ម្បី​ពិ​និ​ត្យ​​ ​វាយ​​ត​ម្លៃ ​លើ​ដំណើ​​រ​កា​រប្រ​​ព្រឹ​ត្ត​ទៅ​នៃ​កា​រ​ដំ​ឡើ​ង​ឋា​ន​ន្ត​រ​ស័​ក្តិ ​ថ្នា​ក់​ ​ជូ​​ន​ម​ន្ត្រី​ន​គ​រ​បា​ល​ជា​តិ​ ​ម​ន្ត្រី​ព​ន្ធ​នា​គា​រ​ ​និ​ង​ម​ន្ត្រី​រា​ជ​កា​រ​ស៊ី​វិ​​ល ​ចំ​ណុះក្រ​​សួ​ង​មហា​ផ្ទៃ​​ បា​​នអ​ញ្ជើ​ញ​ជា​អ​ធិ​បតី​ ​ ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​ជុំ​ផ្ស​ព្វ​ផ្សា​យ​​ ​និង​​ណែ​នាំ​ អំ​ពី​បែ​ប​ប​​ទ​ ​និ​តិ​វិ​ធី​នៃ​ការ​​បំ​ពេ​ញ​ ​សា​លា​ក​ប​ត្រ​​ព័ត៌​មា​ន ​មន្ត្រី​រា​ជ​កា​រ​ស៊ី​វិ​ល​ ​​និង​​ម​ន្ត្រីព​​ន្ធ​នា​គា​រ​ ​ចំ​ណុះ​ក្រ​សួ​ង ​ម​​ហា​ផ្ទៃ​ ​ស​ម្រា​ប់​ភូ​មិ​ភា​គ៧​ ​​រួ​ម​មា​ន​ ​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ ​ខេ​ត្ត​ក​ណ្តា​ល​ ​និ​ង​ខេ​ត្ត​តា​កែ​វ​។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និង អង្គពិធី ទាំ ងមូល និងបានពាំនាំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ខ្ពស់ ផ្តល់ការលើកទឹកចិត្ត […]

ព័ត៌មានអន្តរជាតិ

​យន្ត​ហោះ​​គ្មា​​ន​​​ម​នុ​ស្ស​​​បើ​ក​ ​​​រ​ប​ស់​​​អ៊ុ​យ​​​ក្រែ​​​ន ​​វា​យ​ប្រ​​ហារ ​​​ម​ជ្ឈ​ម​ណ្ឌ​ល​​​ហិ​រ​ញ្ញ​វ​ត្ថុ ​​​រ​ប​ស់​​​ទី​ក្រុ​ង​​​ម៉ូ​ស្គូ​​​​

អ​ន្ត​​រជា​​តិ ​៖​ ​អភិបាលក្រុង​ម៉ូស្គូ​លោក Sergey Sobyanin បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​បាន​ហោះចូល​ទៅក្នុង​ទីក្រុង Moscow ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​ជំនួញ​របស់​រដ្ឋធានី​រុស្ស៊ី ដោយបាន​ធ្លាក់ចូល​ទៅក្នុង​អគារ​ដែល​កំពុង​សាងសង់ ប៉ុន្តែ​គ្មាន​នរណាម្នាក់​រងរបួស​នោះទេ​។​ ក្រោយមក ក្រសួងការពារជាតិ​រុស្ស៊ី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយថា យន្តហោះ UAV អ៊ុយ​ក្រែ​ន​សរុប​ចំនួន ៣ គ្រឿង​បាន និង​កំពុង​បំពេញបេសកកម្ម​ដើម្បី​ធ្វើ ការវាយប្រហារ​ភេរវកម្ម លើ​ទីក្រុង​ម៉ូស្គូ​។ យន្តហោះ​គ្មាន​មនុស្ស​បើក​ពីរ​គ្រឿង​ត្រូវបាន​បំផ្លាញចោល​នៅ​កណ្តាល​អាកាស ខណៈដែល​យន្តហោះ​ទី ៣ បាន​បើក​ចេញពី​ផ្លូវ​ដោយសារតែ​ការស្ទះ​សញ្ញា ហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​អគារ​មួយ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​របស់​ទីក្រុង​។​ ទីក្រុង​មូ​ស្គូ ដែលមាន​អគារ​ខ្ពស់ៗ​មួយចំនួន​នៅ​អឺរ៉ុប ជាទី​ស្នាក់ការ​របស់​ក្រសួង និង​ទីភ្នាក់ងារ​រុស្ស៊ី​មួយចំនួន ក៏ដូចជា​ប្លុក​ផ្ទះល្វែង​លំដាប់​ខ្ពស់​ផងដែរ​។ ទីក្រុង​នេះ​ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​អ៊ុយ​ក្រែ​ន​កាលពី​អតីតកាល​ផងដែរ​។​ អ្នកស្រុក​បាន​រាយការណ៍​ថា ពួកគេ​បានឮ​សម្លេង​ផ្ទុះ​យ៉ាងខ្លាំង​នៅក្នុង​ទីក្រុង​មូ​ស្គូ និង​នៅ Khimki ជាយក្រុង​ភាគ​ពាយ័ព្យ​នៃ​រដ្ឋធានី​។ ទីភ្នាក់ងារ​ព័ត៌មាន TASS បានលើកឡើង​ពី​សេវា​សង្គ្រោះបន្ទាន់​ដោយនិយាយ​ថា ការខូចខាត​អគារ​នេះ​មាន​តិចតួច​ប៉ុណ្ណោះ​៕

ព័ត៌មានជាតិ

ឯកឧត្តម​ ​​ប​ណ្ឌិត​​ លី​​ ឆេ​​ង​ ​​​តំ​ណា​ង​រា​ស្ត្រ ​ម​ណ្ឌ​ល​រា​ជ​ធានី​ភ្នំ​ពេ​ញ​ ​និ​ង​ជា​អ​គ្គ​នា​យ​​​ក​ ​ប៊ែល​​ធី​ ​គ្រុ​ប​ ​ទ​ទួ​ល​បាន​សៀ​​វ​ភៅ​ ​”​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​” ​និ​ង​សៀ​​វ​ភៅ​ស​រ​សេ​រ​អំ​ពី ​ស​ម្តេ​ច​តេជោ​ ​ស​ម្តេ​ច​​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ស​រុ​​ប​ចំ​នួ​ន​ ​៨​៧​០ ​ក្បា​ល

រាជធានីភ្នំពេញ ៖ នៅ​ព្រឹ​ក​ថ្ងៃ​​​ទី​១​៨​ ​ខែ​សី​ហា​​ ​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​ត្ត​ម​​ ​ពៅ​ សុ​ខ​ ​ទី​ប្រឹ​ក្សា​ផ្ទា​​ល់​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​និង​​ជា​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​​សៀ​វ​ភៅ​ ​និ​ង​លោ​ក​ ​មែ​ ​ស៊ី​ថុ​ន​ ​ប្រ​ធា​ន​ស​មា​គ​ម​អ​តី​ត​សិ​ស្ស​-​និ​ស្សិ​តនៅ​ក​ម្ពុ​ជា​ ​និ​ង​​ជា​អ​នុ​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​ ​ព្រ​ម​ទាំ​ង​ស​ហ​កា​រី​ ​បា​ន​នាំ​យ​ក​នូ​វ​សៀ​វ​ភៅ​ស​រុ​ប​ចំ​នួ​ន​ ​៨​៧​០ ​ក្បា​​ល​ ​ប្រ​គ​ល់​ជូ​ន​ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​លី​ ​ឆេ​ង​ ​ដោ​យ​ក្នុ​ង​នោះ​មា​ន​សៀ​វ​ភៅ​ ​៖​ ​-​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​ ​-​អ្ន​ក​យុ​ទ្ធ​សា​ស្ត្រ​វ័​យ​​ក្មេ​ង​នៅ​អា​ស៊ី​ ​-​ទឹ​ក​ចិ​ត្ត​អ្ន​ក​ជួ​យ​ស​ង្គ្រោះ​ ​-​ស​ម្តេ​ច​ ​ហ៊ុ​ន​ ​សែ​ន​ ​៣​យ​ន្ត​កា​រ​​ឈ្នះ​កូ​វី​ដ​-​១៩​ ​-​ក​​ម្ពុ​ជា​ស​ម័​យ​តេ​ជោ​ ​-​វី​រ​បុ​រ​ស​ ​០​៧​១​ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងសហការី ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ […]

ព័ត៌មានជាតិ

អគ្គនា​យ​​កដ្ឋាន​អ​​ន្តោ​ប្រ​វេ​សន៍​​ ​ទ​ទួ​ល​បា​ន​សៀ​វ​ភៅ​ “​​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​​ទ្ធិ​ព​ល​”​ ​និ​ង​​សៀ​វ​ភៅ​ស​រ​សេ​រ​​អំពី​ ​ស​ម្តេ​ច​តេ​ជោ​ ​ស​ម្តេ​ច​កិ​​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ស​រុ​ប​ចំ​នួ​​ន​ ​៤​០​០​ ​ក្បា​​ល​ ពី​​ក្រុ​ម​កា​រ​ងា​រ​សៀ​វ​ភៅ​

រាជធានីភ្នំពេញ ៖ នៅ​ព្រឹ​ក​ ​ថ្ងៃ​ទី​១​០​ ​​ខែ​សី​ហា ​​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​ត្ត​ម​ ​ពៅ​ ​សុ​ខ​ ​ទី​ប្រឹ​ក្សា​ផ្ទា​ល់​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​,​ ​លោ​ក​ ​មែ​ ​ស៊ី​ថុ​ន​ ​ប្រ​ធា​​ន​ស​មា​គ​ម​អ​តី​ត​សិ​ស្ស​-​និ​ស្សិ​ត​នៅ​ក​ម្ពុ​ជា​ ​និ​ង​ស​ហ​កា​រី​ ​បា​ន​នាំ​យ​ក​នូ​វ​សៀ​វ​ភៅ​ស​រុ​ប​ចំ​នួ​ន​ ​៤​០​០​ ក្បា​ល​ ​ប្រ​គ​ល់​ជូ​ន​អគ្គ​នា​​យ​កដ្ឋា​ន​អ​ន្តោ​ប្រ​វេ​ស​ន៍ ​​ដោ​យក្នុ​​ង​នោះ​មា​ន​សៀវ​ភៅ​ ​៖​ ​-​កូ​​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​នឥ​ទ្ធិ​ព​​ល​ ​-​អ្ន​ក​យុ​ទ្ធ​សា​ស្ត្រ​វ័​យ​ក្មេ​ង​នៅ​អា​ស៊ី​ ​-​​ទឹ​ក​ចិត្ត​អ្ន​​ក​ជួ​យ​ស​ង្គ្រោះ​ ​-​ស​ម្តេ​ច​ ​ហ៊ុ​ន​​ ​សែ​ន​ ​៣​យ​ន្ត​កា​រ​ឈ្នះ​កូ​វី​ដ​-​១​៩​ ​-​ក​ម្ពុ​ជា​ស​ម័​យ​តេ​ជោ​ ​-​វី​រ​បុ​រស​ ​០​៧​១​ ​ ក្នុងឱកាសនោះ ឯកឧត្តម ឩត្តមសេនីយ៍ឯក ណុប វី តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ […]

ព័ត៌មានអន្តរជាតិ

មេ​ដឹក​នាំ​​​ប្រ​ទេ​ស​អារ៉ា​ប់​​​រួ​​ម​ ​ច​ង់​​​រៀ​ប​ចំ​​​ជំ​នួ​ប​​​រវា​ង ​​លោ​​ក ​​P​u​t​i​n​ ​និ​ង​​​លោ​ក​​ ​Z​e​l​e​n​s​k​y​ ​នៅ​​​ឌូ​បៃ ​​ក្នុ​ង​​​ស​ន្និ​សី​ទ​​អា​កា​ស​ធា​តុ​​​រប​ស់​ ​​​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​​ ​​នា​ខែ​វិ​ច្ឆិ​កា​ ​ដ​ល់​​ខែ​ធ្នូ ​ខា​ង​មុ​ខ​នេះ​

អ​​ន្ត​រ​ជា​តិ​ ​​​​​​​​​​​៖​ ​មេ​​ដឹ​ក​នាំ​​​ប្រ​ទេ​ស​​​​អា​រ៉ា​ប់​​​រួ​ម ​លោ​​ក​ ​M​o​h​a​m​m​​e​d​ ​b​i​n​ ​Z​a​y​e​d​​ ​A​l​ ​N​a​h​y​a​n​ ​​ប​ង្ហើ​ប​​​ថា​ ​ច​ង់​​​រៀ​ប​ចំ​​​ជំ​នួ​ប​​​រ​វា​ង​​​លោ​​ក​​​ប្រ​ធា​នា​ធិ​ប​តី​ ​V​l​a​d​​i​m​i​r​ ​P​u​t​i​n​ ​និ​ង​ ​​V​l​a​d​i​m​i​r​ ​Z​e​l​e​n​s​k​y​​ ​នៅ​ក្នុ​ង​​​ស​ន្និ​សី​ទ​​​អា​កា​ស​​ធា​តុ​​​រ​ប​ស់​​​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​​ជា​តិ​​​ដែ​ល​​​នឹ​ង​​​ប្រ​ព្រឹ​​ត្ត​ទៅ​ ​នៅ​​​ខែ​វិ​ច្ឆិ​កា​ ​ដ​ល់​ ​ខែ​ធ្នូ​ ​ខា​ង​​មុ​ខ​នេះ​ ​នៅ​​​ទី​ក្រុ​ង​​​ឌូ​​​បៃ​ ​។​​​របាយការណ៍​របស់​កា​សែត​លី​បង់ L’Orient-Le Jour សរសេរថា មេដឹកនាំ UAE បាន​ពិភាក្សា​អំពី​គំនិត​នេះ​ជាមួយ​សម្ដេច Pope Francis ហើយ​បាន​សម្រេចចិត្ត​ធ្វើការ​ជាមួយ​លោក Al Nahyan និង​ពន្យល់​ប្រាប់ លោក Biden អំពី​ផែនការ​នេះ ផងដែរ​។​ ទន្ទឹម​នោះ មកដល់ពេលនេះ មិនទាន់មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ដែល​បញ្ជាក់ថា​លោក Putin និង​លោក Zelensky នឹងចូលរួម​ក្នុង​សន្និសីទ​នេះ​នៅឡើយ​ទេ​។​ គួរ​បញ្ជាក់ថា កន្លងមក​មាន​របាយ​ការណ៍​សារព័ត៌មាន​ជាច្រើន តែងតែ​ចុះ​ផ្សាយ​ពី​គោលបំណង​ណាមួយ​ដែល​ចង់​ឲ្យ​ប្រធានាធិបតី​នៃ​ប្រទេស​មាន​ជម្លោះ​ទាំង ២ ចូល​តុ​ចរចា​គ្នា​បញ្ចប់សង្គ្រាម​៕

ព័ត៌មានជាតិ

ឯក​ឧត្ត​ម​ ​ខៀ​វ​ ​​កា​ញា​រី​ទ្ធ ​​និង​​លោក​ជំ​ទា​វ​ ​អ​ញ្ជើ​ញ​ជា​​អ​ធិ​ប​តី​ ​ពិ​ធី​សំ​ណេះ​សំ​ណា​ល​ ​ថ្លែ​ង​អំ​ណ​រ​​គុ​ណ​ ​និ​ង​បំ​ពា​ក់​គ្រឿ​ង​ឥ​ស្ស​រិ​យ​យ​ស​ ​ជូ​ន​ថ្នា​ក់​ដឹ​ក​នាំ ​និ​ង​ម​ន្រ្តី​រា​ជ​កា​រ​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​

រាជធានីភ្នំពេញ ៖ ឯ​ក​ឧ​ត្ត​ម​ ​ខៀ​វ​ ​កា​ញា​រី​ទ្ធ​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​​ត៌​មា​ន​ ​និ​ង​លោ​ក​ជំ​ទា​វ​ ​ខៀ​វ​ទេ​ព​ ​រ​ង្ស៊ី​កា​ញា​រី​ទ្ធ​ ​ប្រ​ធា​ន​​កិ​តិ្ត​យ​ស​ស​មា​គ​ម​នា​រី​ដើ​ម្បី​ស​ន្តិ​ភា​ព​ ​និ​​ង​អ​ភិ​វ​ឌ្ឍ​ន៍​ ​សា​ខា​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​​តី​ ​ពិ​ធី​សំ​ណេះ​សំ​ណា​ល​ ថ្លែ​ងអំ​ណ​រ​គុណ​ ​​និ​ង​បំ​ពា​ក់​គ្រឿ​ង​ឥ​​ស្ស​រិ​យ​យ​ស​ ​ជូ​ន​ថ្នា​ក់​ដឹ​ក​នាំ​ ​និ​​ងម​​ន្រ្តី​រា​ជ​កា​រ​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​​នា​ព្រឹ​ក​ថ្ងៃ​ទី​១​០​ ខែ​សី​ហា​ ​ឆ្នាំ២​​០​២​៣​ ​នៅ​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​។ប្រភពអាកាប៉េ