រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿនភាគខាងជើង ភ្នំពេញ-បាវិត គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងប្រើពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។ ក្នុងបទបង្ហាញ តំណាងក្រុមហ៊ុនCRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក (៥)ការរៀបចំការដឹកជញ្ជូន (៦) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៧)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៨) ការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។ តាមរយៈការសិក្សាបឋមនេះបានបញ្ជាក់ថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង […]
Day: January 24, 2023
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ យុទ្ធនាការជាតិ រាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងចូលមកដល់
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ យុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់។ យើងនឹងរាប់ថយក្រោយ១០០ថ្ងៃទាំងអស់គ្នា ដើម្បីឲ្យប្រជាពលរដ្ឋយើងទូទាំងប្រទេសបានដឹងថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមជាទី១២ (12th ASEAN Para Games)។ ” កីឡារស់ក្នុងសន្តិភាព ” អរគុណសន្តិភាព៕
យុវជនម្នាក់ រងរបួសធ្ងន់ នៅស្រុកជាំក្សាន្ត ដោយសារផ្ទុះមីនតោន
ខេត្តព្រះវិហារ ៖ កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងជិត ៦ ល្ងាច មានករណីផ្ទុះមីនតោន នៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យយុវជនម្នាក់ឈ្មោះ សៀក គឹមហុង អាយុ២០ឆ្នាំ រងរបួសធ្ងន់។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគូថរថយន្ដ ក្នុងទិសដៅស្រប ពីជើងទៅត្បូង បណ្តាលឲ្យស្លាប់ មនុស្ស១នាក់ នៅចំណុចភូមិថ្លា
ខេត្តកំពង់ធំ ៖នៅវេលាម៉ោង២២និង២០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៨/៩៩ ចំណុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគូថរថយន្ដ ក្នុងទិសដៅស្របពីជើងទៅត្បូង បណ្តាលឲ្យស្លាប់មនុស្ស១នាក់(ប្រុស)នៅនឹងកន្លែងកើតហេតុ និងខូចខាតម៉ូតូ០១គ្រឿង។ ម៉ូតូម៉ាកហុងដាC១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FJ-៣៩៨២ បើកបរដោយឈ្មោះ ណាំ ប៉ុនលាង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិថ្លា ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ (ស្លាប់) បានបើកទៅបុកគូថរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាក់លេខតាកែវ ៣A-១៥៩២ បើកបរដោយឈ្មោះ ប៊ិត ភឿន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្ដកំពង់ធំ ។ មូលហេតុបឋម បង្កមកពីបណ្តាលរថយន្ដបែកកង់ឈប់ចត់លើផ្លូវមិនដាក់ស្លាកសញ្ញា រួមផ្សំអ្នកបើបរម៉ូតូបើកក្នុងល្បឿនលឿន។ រថយន្ដ០១គ្រឿង ម៉ូតូ០១គ្រឿង ខាងលើយកមករក្សាទុកនៅអធិការដ្ធាននគរបាលស្រុកតាំងគោក។