ខេត្តកោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកោះកុង បានគូសបញ្ជាក់ថា ៖ បាលីដ៏មានអត្ថន័យ និងស័ក្តិសិទ្ធក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចបច្ចុប្បន្ន គឺប្រជាពលរដ្ឋរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសកម្ពុជា ។ ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តកោះកុង។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ, ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។ សម្តេចពិជ័យសេនា ទៀ […]