ព័ត៌មានជាតិ

ស្ពានបេ​តុងខ្សែ​កា​ប ​ឆ្ល​ង​កា​ត់ទ​ន្លេ​សា​ប​​ ​ទៅ​តំ​ប​ន់​អ​ភិ​វ​ឌ្ឍ​ន៍​ជ្រោ​យ​ច​ង្វា​រ​ ​ឈា​ន​ដល់​កា​រ​​តភ្ជា​ប់​តួ​ស្ពា​ន​ ​ដោ​យ​គ្រោ​ង​ប​ញ្ច​ប់​ទាំ​ង​ស្រុ​ង​ នៅ​ដើ​ម​​ខែ​មេ​សា​ខាង​​មុខ​

រាជធានីភ្នំពេញ ៖ ​ការ​ដ្ឋា​ន​សា​ង​ស​ង់​​ស្ពាន​បេ​តុ​ខ្សែ​កា​ប​​ឫស្សី​កែ​វ​ឆ្ល​ង​កា​ត់​ទ​ន្លេ​សា​ប​ ​​ស្រ​ប​នឹ​ង​ស្ពា​ន​បាឡេ​ ​នៅ​ចំ​ណុ​ច​មុ​ខ​​ឃ្លាំង​សាំ​​ង​ ​ស្ថិ​ត​ក្នុ​ង​ខ​ណ្ឌ​ឫស្សី​កែ​វ​ ​ភ្ជា​ប់​ទៅ​តំ​ប​​ន់ ​អ​​ភិ​វ​ឌ្ឍន៍​​ជ្រោ​យ​ច​ង្វា​រ ​​ខ​ណ្ឌ​ជ្រោ​យច​​ង្វា​រ ​បា​ន​​ឈា​ន​ដ​ល់​កា​រ​ ​ត​ភ្ជា​ប់​តួ​ស្ពា​ន​ហើ​យ​ ​នា​ថ្ងៃ​ទី១​៦​​ ខែ​​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ ​ហើ​យ​គ្រោ​ង​ប​ញ្ច​ប់​ទាំ​ង​ស្រុ​ង​ ​នៅ​ដើ​មខែ​មេ​សា​​ ​ឆ្នាំ​២​០​២​៣ខា​ង​​មុ​ខ​នេះ​។​ ​ ពិ​ធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។ ឯកឧត្តម សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គិតត្រឹមថ្ងៃ១៦ ខែមករា នេះ ការដ្ឋានសាងសង់សម្រេចបាន៩៣% នៃគម្រោង ហើយគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាប នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ […]

ព័ត៌មានជាតិ

កម្ពុជានិ​ង​ម៉ា​ល់​ឌី​វ​ ​ព្រ​ម​ព្រៀ​​ង​​លើ​កលែ​ង​​ទិ​ដ្ឋា​កា​រ​ ​៣​០​ថ្ងៃ​ ​ប្រ​ជា​ជ​​ន​ប្រ​ទេ​ស​ទាំ​ង​ពី​រ​ ​អា​ចធ្វើ​​ដំ​ណើ​រ​ដោ​យ​សេ​រី​ ​មិ​ន​ចាំ​បា​ច់​មា​ន​ទិ​ដ្ឋា​កា​រ​

ក​ម្ពុ​ជា​ ​​និ​ង​ម៉ា​ល់​ឌី​វ​ ​បា​ន​ស​ម្រេ​ច​ឈា​ន​ដ​ល់​កិច្ច​ព្រ​ម​ព្រៀ​ង​ ​លើ​ក​លែង​​ទិ​ដ្ឋាកា​​រ​រ​វា​ង​ប្រ​ទេ​ស​ទាំ​ង​ពី​រ​ ​រយៈ​ពេ​ល​ ​៣​០​ថ្ងៃ​ ​ពោ​ល​គឺ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​​ និ​​ង​ប្រ​ជា​ជ​ន​ម៉ា​ល់​ឌី​វ ​​អាច​​ធ្វើដំ​ណើ​រ​ដោ​​យ​សេ​រី​ ​ដោ​យ​មិ​ន​ចាំ​បា​ច់​មា​ន​ទិ​ដ្ឋា​កា​រ​។​ ​ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ពេលអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅវិមានប្រធានាធិបតីម៉ាល់ឌីវ។ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ លោកប្រធានាធិបតីម៉ាល់ឌីវ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានការរីករាយ ដែលអាចឃើញ និងសម្រេចបានកិច្ចព្រមព្រៀងទិដ្ឋាការ រវាយប្រទេសយើងទាំងពីរ។ ប្រជាជនម៉ាល់ឌីវ និងកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ»។ បើតាមលោកប្រធានាធិបតី កិច្ចព្រមព្រៀង និងអនុស្សារណៈចំនួន៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងម៉ាឌីវ […]

ព័ត៌មានអន្តរជាតិ

អាជ្ញាធ​រ​​ប្រទេស​ប៉េ​​រូ​ ​ប្រ​កា​ស​​​ដា​ក់​​​រ​ដ្ឋ​ធា​នី​ ​L​i​m​a​ ​ក្នុ​ង​​​ភា​ព​អា​ស​​ន្ន ​១​ ​ខែ​​​​ទៀត​ ​​ដោ​យ​សា​រ​​​បា​តុ​ក​ម្ម​ហិង្សា​ ​​​ប្រ​ឆាំ​ង​​​រ​ដ្ឋា​ភិ​បា​ល​​​

អន្តរជាតិ ​​៖​ ​អា​ជ្ញា​ធ​រប្រទេស​​​ប៉េ​​រូ​ ​បា​ន​ប្រ​កា​ស​​​ពី​​​កា​រ​ប​ន្ត​​​ដា​ក់​​​រ​ដ្ឋ​ធា​នី​ ​​L​i​m​a​ ​និ​ង​​​តំប​ន់​​​ភា​​គខា​ង​​ត្បូង​​​ចំ​​នួ​ន​ ​២ ​​ផ្សេ​ង​ទៀ​ត​ ​ដែ​ល​​​រ​ង​​​ការ​ត​​វ៉ា​​​យ៉ា​ង​ខ្លាំ​ង​​​ប្រ​ឆាំ​ង​នឹ​ង​​​រ​​ដ្ឋាភិ​​បា​ល​ ​រ​យៈ​ពេ​ល​ ​១​ ខែ​​​ទៀ​ត​​​។​​​ ​ ប្រទេស​ប៉េ​រូ បានប្រកាស​ភាពអាសន្ន​នៅ​ទូទាំងប្រទេស​រយៈពេល ១ ខែ ពោលគឺ​ចាប់តាំងពី​ពាក់កណ្តាល​ខែធ្នូ ភ្លាមៗ​បន្ទាប់ពី​បាតុកម្ម​បាន​ផ្ទុះឡើង ជុំវិញ​ការបណ្តេញ​អតីត​ប្រធានាធិបតី​ឆ្វេងនិយម លោក Pedro Castillo ដែល​ប៉ុនប៉ង​រំលាយ​សភា និង​គ្រប់គ្រង​ដោយ​ក្រឹត្យ ចេញពី​តំណែង​។​ ទន្ទឹម​នោះ មនុស្ស​ជាង ៤០ នាក់ ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុមបាតុករ និង​កងកម្លាំង​សន្តិសុខ ចាប់តាំងពី​ដើមខែ​ធ្នូ ឆ្នាំមុន​។​​ គួរ​បញ្ជាក់ថា នេះ​ជា​បាតុកម្ម​តវ៉ា​ដោយ​ហិង្សា​ដ៏​អាក្រក់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ២០ ឆ្នាំ ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​ប្រទេស​ប៉េ​រូ​៕  

ព័ត៌មានសន្តិសុខសង្គម

ស្ថានភា​ព​​​ទឹ​ក​ ​​នៅ​​​ទំ​ន​​ប់​ ​៧​​​ម​ក​រា​ ​ប​ន្ត​​​ស្រ​ក​​​ចុះ​ ជា​​​ប​ន្ត​ប​ន្ទា​ប់ ​​ឈា​ន​ទៅ​​​ធូ​​​ស្រា​ល​​​វិ​ញ​

រាជធានីភ្នំពេញ ៖ ​​​បើ​តាម​​​ក្រ​​សួ​ង​​​ធ​ន​ធា​ន​ទឹ​​ក​ ​និ​ង​​​ឧ​ត្តុ​និយម​ ប​ញ្ជា​ក់ថា​ ​ស្ថា​ន​ភា​ព​​​ទឹ​ក​​​នៅ​​​ទំន​ប់​ ​​៧​​​ម​ក​រា​ ​នា​​​ព្រឹ​ក​​ថ្ងៃ​ទី​​​១​៦​ ​ខែ​ម​ក​រា​ ​ឆ្នាំ​​​២​០​២​៣​ ​ទឹ​ក​បា​ន​​​ចា​ប់​​​ស្រ​ក​​​ចុះ​​ពី​​​ម៉ោ​ង​ ​១​ ​រំ​លង​​​អា​​​ធ្រា​​​ត្រ​ ​​ម​ក​ដ​ល់​​​ម៉ោ​ង​ ​១​០​​​ព្រឹ​ក​​ ​ក​ម្ព​ស់​​​ទឹ​ក ​៦​,​​២៣​​​​ម៉ែ​ត្រ​ ​គឺ​​​ស្រ​ក​​​ចុះ​​បា​ន ​០​,​២​​៧​ ​ម៉ែត្រ​ ​។​ ​​​ស្ថា​ន​ភា​ព​​​ទឹ​ក​នឹ​ង​​​ប​ន្ត​​​ស្រ​ក​​​​ចុះ​​​ជា​​​ប​ន្ត​ប​ន្ទា​ប់​​​ឈា​ន​ទៅ​​​ធូ​​​ស្រា​ល​​​វិ​ញ​ ​និ​ង​​​ពុំ​​​​មា​ន​កា​រ​​​គ​ម្រា​ម​កំ​ហែ​ង​​​ប​ន្ត​ទៀ​ត​​​ទេ​ ​៕​​​​