ខេត្តក្រចេះ ៖ នៅក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង នៅខេត្តក្រចេះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឈរលើមូលដ្ឋាន នៃថ្ងៃជ័យជម្នះ ៧ មករា កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧ មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។ ឯកឧត្តមបញ្ជាក់ថា នៅសល់តែ២ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលបានជួយឱ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូលបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ឆ្នាំ២០២៣នេះផងដែរ ក៏ជាឆ្នាំនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ក្នុងការផ្តល់នូវឧត្តមប្រយោជន៍នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមានការកើតឡើងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សាដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយចក្ខុវិស័យបន្ទាប់របស់សម្តេចតេជោ គឺធ្វើការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃគ្រាប់មីន […]
Day: January 6, 2023
ក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បានផ្តល់សៀវភៅជូន បញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ ១ ចំនួន ១០០ ច្បាប់ សម្រាប់តម្កល់នៅក្នុង បណ្ណាល័យរបស់អង្គភាព
នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងឯកឧត្តម ព្រុំ ហៀង ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅ ៖ ទី១ សម្តេច ហ៊ុនសែន_៣យន្ហការឈ្នះកូវីដ១៩ ទី២ ទឹកចិត្តអ្នកជួយសង្គ្រោះ ទី៣ អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី និងទី៤ កូនប្រុសច្បងដ៏មានឥទ្ធិពល សរុបចំនួន ១០០ ច្បាប់ ប្រគល់ជូនបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ១ ដើម្បីតម្កល់ទុកនៅបណ្ណាល័យរបស់អង្គភាព ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ពៅ សុខ បានឲ្យដឹងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះឡើង គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា […]
កម្លាំងនគរបាល ការពារព្រំដែនគោក ៨០៧ និងយោធាឈុតខ្មៅថៃ១២០៧ រួមគ្នាទប់ស្កាត់ បទល្មើសឆ្លងដែន
ខេត្តបន្ទាយមានជ័យ ៖ យោងការណែនាំ និងការដាក់ចេញបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ត្រូវ ទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងពង្រឹងកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និង សមត្ថកិច្ចថៃតាមព្រំដែនដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានចាត់តាំងលោកអនុសេនីយ៍ត្រី ឣ៉ិន ឆៃយ៉ា នាយរងប៉ុស្តិ៍ឣូរសាយ ដឹកនាំកម្លាំង ចំនួន ០៤នាក់សហការជាមួយកម្លាំងយោធាសឹករងថ្មពួក ចំនួន ០២នាក់ដឹកនាំដោយលោកឣនុសេនីយិ៍ឯក ចែម ភាព មេបញ្ជាការរងកងអនុសេនាធំទី១ បានជួបពិភាក្សា ការងារជាមួយ ភាគីថៃនៅគោលដៅប៉ុស្តិ៍លេខ១៤ថៃ នាទឹកដីខាងព្រំដែនថៃ ភាគីថៃមានចំនួន០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ សាឡូត យោថា មេបញ្ជាការរង (ក.អ.ធ) លេខ១២០៦ ដើម្បីពង្រឹងសហប្រតិបត្តិការ រួមគ្នាលុបបំបាត់និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន។ ជំនួបពិភាក្សានោះភាគីកម្ពុជា-ថៃ បានផ្តោតលើការងារសំខាន់ៗចំនួន៣រួមមាន៖ ១-ទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់និងទប់ស្កាត់បទល្មើសឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន ។ ២-គ្រប់គ្រងទប់ស្កាត់គ្រឿងញៀនខុសច្បាប់និងការរត់ពន្ឋឣាវុធ-គ្រាប់ ។ ៣-រាល់ការចុះត្រួតពិនិត្យបង្គោលសីមានិងចុះគោលដៅផ្សេងៗ តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនិងស្នើឲ្យមានការជូនដំណឹងជាមុន៕