ខេត្តកំពង់ឆ្នាំង ៖ ក្រោមការបញ្ចាផ្ទាល់ពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបួងខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋវាលជលផលផ្សារឆ្នាំង ដឹកនាំកម្លាំងចុះបង្ក្រាប និងរុះរើលបប្រឺស ១០០ អស់ជាច្រើនខ្សែ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ។ ការបង្ក្រាប និងចុះរុះរើលបប្រឺស១០០ ខាង លើខាងលើនេះធ្វើឡើងនៅចំនុចក្បាលកោះក្របី ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្រោយការបង្ក្រាបនិងរុះរើលបប្រឹស១០០នៅចំណុចខាងលើរួច វត្ថុតាងត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលជលផលយកទៅរក្សាទុក ចាត់ការតាមនីតិវិធីបន្ត ។ សូមបញ្ជាក់ផងដែរថា បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បទល្មើសលបប្រឺស ១០០ ឬលបកន្ទុយកណ្តុរនេះគឺមានអ្នកនេសាទបីក្រុមមានគ្នាចំនួនប្រហែល ជា ១០នាក់ បានដាក់ពេញផ្ទៃទន្លេ ដោយក្នុងម្នាក់ៗដាក់លបប្រឺស១០០នេះ មិនក្រោម១០០ខ្សែឡើយ ដែល ចំនួនសរុបនៃការដាក់ទាំងអស់មិនក្រោម១០០០ខ្សែនោះទេ។ ក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះដាក់តាមខ្នើត និងរដូវកាលដែលដឹងថាត្រីចរាចរណ៍ឆ្លងកាត់ រួចសារទុក បើមានឱកាសដល់ពេលត្រីត្រូវបាននាំគ្នាដាក់បន្ត ដូច្នេះទើបពេលសមត្ថកិច្ចចុះបង្ក្រាប និងរុះរើឃើញតែចំនួនតិចតួចប៉ុណ្ណោះ ។ ការនេសាទលបប្រឹស ១០០ គឺក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះដាក់ដល់បាតទន្លេ ដោយចងយុថ្កាជាមួយចុងសងខាងនៃលបប្រឺស […]
Day: January 4, 2023
ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន Messi បានចេញពីស្រុកកំណើត ដើម្បីត្រលប់ទៅ PSG វិញ
កីឡា ៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានចាកចេញទៅទីក្រុងប៉ារីសតាមជើងយន្តហោះឯកជនមួយកាលពីថ្ងៃចន្ទ បន្ទាប់ពីរយៈពេលបន្តអបអរជ័យជម្នះ World Cup កាលពីខែមុននៅស្រុកកំណើតរបស់គេនៅទីក្រុង Rosario ។ Messi បានចាកចេញជាមួយប្រពន្ធរបស់គេគីលោកស្រី Antonela Roccuzzo និងកូនប្រុស Mateo, Thiago និង Ciro នៅម៉ោង ១០យប់ ។ នេះបើយោងតាមកាសែតក្នុងស្រុក La Capital de Rosario ។ ម្ចាស់ជ័យលាភី Ballon d’Or ៧សម័យរូបនេះ បានមកដល់ទីក្រុង Rosario ចម្ងាយប្រហែល ៣១០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Buenos Aires ពីរថ្ងៃបន្ទាប់ពីរកគ្រាប់បាល់២គ្រាប់ បានជួយអាហ្សង់ទីន យកឈ្នះលើប្រទេសបារាំង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា នៅថ្ងៃទី១៨ ខែធ្នូ។ យន្តហោះឯកជនបានមកដល់ទីក្រុងប៉ារីសនៅម៉ោងប្រហែល១១ ព្រឹកនៅថ្ងៃអង្គារ។ កាលពីសប្តាហ៍មុន គ្រូបង្វឹកក្រុម […]
សម្តេចតេជោ សប្បាយចិត្ត ដោយឃើញ ក្មួយៗចេះរួបរួមគ្នា ដោះស្រាយបញ្ហាគ្រួសារ បានយ៉ាងល្អ
យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោបានឲ្យដឹងថា ៖ល្ងាចនេះប្រើពេល២ម៉ោងដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ។ ចូលឆ្នាំសកលមិនបានសម្រាកព្រោះមានកម្មវិធីការងារ។ជាមួយនឹងការវាយបានល្អក៏បានទទួលព័ត៌មានពីនេត សាវឿនដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថា ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយានិងកូនៗវិញ ខ្ញុំកាន់តែសប្បាយចិត្តដោយឃើញក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហាគ្រួសារបានយ៉ាងល្អ៕
លោក គីម ជុងអ៊ុន បណ្តេញមេបញ្ជាការយោធាទី ២ ដ៏មានឥទ្ធិពល របស់ប្រទេសកូរ៉េខាងជើង ចេញពីតំណែង
អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបណ្តេញមេបញ្ជាការទី ២ នៃយោធារបស់ប្រទេសចេញពីតំណែង។ លោក Pak ដែលបម្រើការជាអនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សពលករកំពុងកាន់អំណាច និងជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្សត្រូវបានដកចេញពីតំណែង ហើយដាក់ជំនួសវិញដោយលោក Ri Yong-gil ។ ទីភ្នាក់ងារ KCNA បានបញ្ជាក់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការ កាលពីសប្តាហ៍មុននេះ៕