រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនដល់បងប្អូនកងកម្លាំងប្រជាការពារនៃខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ក្នុងឱកាសដំណាច់ឆ្នាំ។ មានវត្តមានក្នុងកម្មវិធីនេះដែររួមមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី និងខណ្ឌទាំង១៤ចូលរួមផងដែរ។ ជំនួសមុខឱ្យកងកម្លាំងដែលទទួលបានអំណោយនាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការីដែលតែងតែគិតគូរដល់សុខទុក្ខនៃកងកម្លាំងប្រជាការពារ និងសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ។ ជាពិសេស ឯកឧត្តមបានចំណាយពេលវេលាមកជួបផ្ទាល់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយភាពស្និទស្នាលបំផុត។ ថ្លែងទៅកាន់បងប្អូនកងកម្លាំង ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណបងប្អូនកងកម្លាំងដែលបានបំពេញតួនាទីការពារ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ផងដែរ ក្នុងអំឡុងពិធីបុណ្យជាតិធំៗ កងកម្លាំងគ្រប់ប្រភេទ ត្រូវឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ និងចុងក្រោយថ្មីៗនេះ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងមហាសន្និបាតអាយប៉ា […]
Month: December 2022
មន្ត្រីសាលាដំបូង ខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាសម្រេច រក្សាការពារ ដកហូតអចលនវត្ថុ ត្រាក់ទ័រមួយគ្រឿង សង្ស័យភ័ន្តច្រឡំ ដោយម្ចាស់ផ្ទះមិននៅ
ខេត្តឧត្តរមានជ័យ ៖ មន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះអនុវត្តដីកាសម្រេចរក្សាការពារលេខ ៣៩.រ ក លើសំណុំរឿងក្រមនិតិវិធីរដ្ឋប្បវេណីលេខ៤០៩/២២ ចុះថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២២ របស់ចៅក្រម និងក្រឡាបញ្ជី នៃសាលាដំបូងខេត្តឧត្តរមានជ័យបានដកហូតអចលនវត្ថុត្រាក់ទ័រមួយគ្រឿង ពីកសិករម្នាក់ ស្ថិតនៅភូមិអាតោ ក៏ភ្លេរ ឃុំចុងកាល់ ស្រុកចុងកាល់ យកមករក្សាទុកនៅសាលាដំបូងខេត្ត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សង្ស័យភ័ន្តច្រឡំ ដោយម្ចាស់ផ្ទះមិននៅ នេះបើតាមការអះអាងពីម្ចាស់ត្រាក់ទ័រ។ លោក ម៉ុក សាវ៉េន វ័យ៣១ឆ្នាំ ជាកសិកររស់នៅភូមិឃុំស្រុកខាងលើ បានអះអាងថា នៅថ្ងៃតុលាការសាលាដំបូងខេត្តដឹកនាំដោយ លោកប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងរូមមន្ត្រីពាក់ព័ន្ធចុះអនុវត្តដីកាសម្រេរក្សាការពារអចនវត្ថុដកហូតត្រាក់ទ័រមួយគ្រឿងដែលជាកម្មសិទ្ធរបស់លោកស្របច្បាប់យកមករក្សាទុកនៅសាលាដំបូងខេត្តនោះ រូបលោកមិនបានដឹងមូលហេតុពាក់ព័ន្ធសំណុំរឿងអ្វីនោះទេ ខណ:រូបលោកក៏មិនបាននៅផ្ទះ ស្រាប់តែធ្វើការដកហូតដូច្នេះ។លោកអះអាងបន្តថា ត្រាក់ទ័រម៉ាកហ្វត(FORD)៦៦១០ពណ៌ខៀវ លេខតួBD៣៦៦៩០លេខម៉ាស៊ីនE៣៨១២២២ បានទិញក្នុងតម្លៃ១៧០០០ដុល្លាអាមេរិកមានលិខិតលក់ទិញត្រឹមត្រូវ។ ពាក់ព័ន្ធករណីដែលសង្ស័យមន្ត្រីតុលាការសាលាដំបូងខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីចុះអនុវត្តដីកាសម្រេចរក្សាការពារ ដែលមានការសង្ស័យភ័ន្តច្រឡំខាងលើ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តឧត្តរមានជ័យ បានឧ្យដឹងថា ការចុះអនុវត្តគឺតាមដីកាសម្រេចរក្សាការពាររបស់សាលាដំបូងខេត្ត បើភាគីម្ចាស់ត្រាក់ទ័រកើតទុក្ខមិនសុខចិត្តនិងមិនមានពាក់ព័ន្ធទេនោះ សូមដាក់បណ្តឹងតវ៉ាជំទាស់មកសាលាដំបូងខេត្តមក៕
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវ ប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ ជាពិសេស ទទួលយក វ៉ាក់សាំងដូសជំរុញ ដោយកំណត់គម្លាត ៦ខែក្នុងការចាក់
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើតភាពសុំាក្នុងខ្លួន ការពារទុកជាមុនពីជំងឺកូវីដ១៩ ដែលអាចនឹងបំប្លែងខ្លួនថ្មីៗថែមទៀត។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមបងប្អូនប្រជាពលរដ្ឋរបស់យើង ប្រុងប្រៀបខ្លួនទទួលយក កិច្ចការពារជាមុន ល្អជាងទុកឲ្យវាកើតហើយ ទើបដោះស្រាយវា នោះចាំបាច់ណាស់ ត្រូវតែមានភាពសុំាក្នុងខ្លួនជានិច្ច ទើបអាចទប់ទល់ជាមួយមេរោគ ដ៏អាក្រក់ គឺកូវីដ១៩ ដែលមានកំពុងតែមានវត្តមាន ក្នុងតំបន់របស់យើង ហើយវាក៏មានវត្តមានក្នុងប្រទេសរបស់យើងដែរ […] ទោះបីអូមីក្រុងក៏ដោយ ក៏វាអាចសម្លាប់យើងដែរ បើយើងអត់មានភាពសុំាក្នុងខ្លួន អីចឹងទេបានជាយើងត្រូវប្រើប្រាស់ ជាបន្តនូវការចាក់វ៉ាក់សាំង»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំនូវការចាក់វ៉ាក់សាំងដូសទី៤ សម្រាប់កុមារអាយុ៣ឆ្នាំ ដល់ ៥ឆ្នាំ, ចាក់ដូសជំរុញទី៥ ដល់កុមារអាយុពី […]
ក្លឹប Al Nassr ប្រកាសចុះកុងត្រាយក Ronaldo ជាផ្លូវការ
កីឡា ៖ Cristiano Ronaldo គឺជាកីឡាករផ្លូវការរបស់ក្លឹប Al Nassr ខណៈដែលការស្វែងរកក្លឹបបាល់ទាត់អឺរ៉ុបរបស់គេបានដល់ទីបញ្ចប់។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំកន្លះរហូតដល់ឆ្នាំ២០២៥ ហើយរូបគេនឹងទទួលបានប្រាក់ឈ្នួល២១៣លានដុល្លារក្នុងមួយរដូវកាល។ ក្រោយពីបញ្ចប់កិច្ចសន្យាជាមួយ Manchester United Ronaldo បានស្វែងរកក្លឹបថ្មីនៅអឺរ៉ុប ប៉ុន្តែវាមិនបានសម្រេច ដូច្នេះកីឡាករវ័យ៣៧ ឆ្នាំរូបនេះបានយល់ព្រមផ្លាស់មកក្លឹប Al Nassr តែម្ដង។ ក្លឹបបានបញ្ជាក់ពីដំណឹងនៃការចុះហត្ថលេខាលើ Instagram ដោយសសេរថា៖ “នេះវាលើសពីការបង្កើតប្រវត្តិសាស្ត្រទៅទៀត។ នេះជាការចុះហត្ថលេខាដែលមិនត្រឹមតែជំរុញឱ្យលីគរបស់យើងទទួលបានភាពជោគជ័យកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែជំរុញឱ្យក្រុមរបស់យើង ជាតិសាសន៍ និងជំនាន់ក្រោយៗទៀត ក្មេងប្រុស និងក្មេងស្រីក្លាយជាមនុស្សដ៏អស្ចារ្យសម្រាប់ខ្លួនឯង។ cristiano ទៅផ្ទះថ្មីរបស់អ្នក @alnassr_fc ៕
កុំខ្លាំង ៖ សម្តេច ហ៊ុន សែន ចេញអនុក្រឹត្យ ដកតំណែង លោកភូ លិ អភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀន លើស្ត្រី២នាក់
រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យដកតំណែងលោក ភូ លិ អភិបាលរងខេត្តកែប ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្ត្រី២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២៕
ក្រោយអគ្គីភ័យ ឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត រយពេល២ថ្ងៃ កម្លាំងចម្រុះកម្ពុជា-ថៃ រុករកឃើញសព២៥នាក់
ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី៣០ ខែធ្នូ ២០២២នេះ ហើយក៏ជាថ្ងៃទីពីរក្រោយអគ្គីភ័យឆេះអគារកាស៊ីណូចំនួនបីនៃកាស៊ីណូចំនួនពីរ កម្លាំងចម្រុះ កម្ពុជា ថៃ បានរុករកសង្គ្រោះនិងរកឃើញសពជនរងគ្រោះចំនួន២៥នាក់ ហើយក៏បានយកទៅរក្សាទុកនៅវត្តស្រះត្រាច ដើម្បីធ្វើកោសល្យវិច័យជាជនជាតិអ្វី ។ យោងតាមការផ្តល់ព័ត៍មានទៅតម្រួតថៃពីសំណាក់នាយឧត្តមសេនីយ៍មួង សុធា អគ្គស្នងការរងនគរបាលជាតិបានប្រាប់ពីចំនួនដែលសមត្ថកិច្ចទាំងពីររុករកសពគឺគិតមកដល់ថ្ងៃទី៣០ខែឆ្នូ ២០២២នេះបាន រកឃើញសពចំនួន២៥សាកសពហើយ ស្លាប់នៅមន្ទីពេទ្យថៃ១នាក់ក្នុងនោះក្រោយធ្វើកោសល្យវិច័យរួចកាលពីយប់មិញគឺមានសាកសពជនជាតិថៃចំនួន១០ត្រូវបានអនុញ្ញាតិនិងបានយកចេញទៅថៃ។ទន្ទឹមនោះ នៅមានបីសាកសពជាជនជាតិថៃទៀតមិនទាន់បានប្រគល់បញ្ជូននៅទ្បើយ។ តាមរបាយការណ៍ក្រៅពីសាកសពថៃទាំង១៣ក៏នៅមានសាកសពជនជាតិឥណ្ឌូណេស៊ី ១ និងសាកសពជនជាតិចិន១ទៀត។ចំណែកសាកសពដែលទើបរកឃើញថ្មីៗមិនទាន់កំណត់បានឡើយ។ដោយទ្បែកអ្នករងគ្រោះរបួសមានប្រមាណជា៨០នាក់។ ក្រៅពីការផ្តល់ព័ត៍មានខាងលើ ឯកឧត្តមអគ្គស្នងការរងបានស្នើដល់ភាគីថៃធ្វើយ៉ាងណាសហការគ្នាកំណត់ចំនួនអោយបានជាក់លាក់រវាងភាគីទាំងពីរ។ សូមបញ្ជក់ផងដែលថា មកដល់ម៉ោង១២និង៤០នាទីថ្ងៃទី៣០នេះ ក្រុមការងារកម្ពុជាថៃបានចាប់ផ្តើមធ្វើការរុះរើសំណង់ស្ពានកាស៊ីណូដែលសង់កាត់ផ្លូវទាំងពីរបន្ទាប់ពីត្រូវឆេះ៕
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជួប ពិភាក្សាការងារជាមួយ ឯកឧត្តមអភិបាល ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ដឹកនាំថ្នាក់ដឹកនាំក្រសួងចូលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ។ បន្ទាប់មក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតី និងទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរលក្ខណៈមិត្តភាព ដើម្បីអបអរសាទរ ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ជាមួយព្រឹត្តិការណ៍ «Krud គុនខ្មែរ» ដែលប្រារព្ធធ្វើនៅមុខសាលាខេត្តត្បូងឃ្មុំ រយៈពេល៣យប់ ៣ថ្ងៃ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២៕ដកស្រង់ពីអាកាប៉េ
កម្លាំងសមត្ថកិច្ច អ.ហ ខេត្ត ឃាត់ខ្លួនបុរសពីរនាក់ពាក់ព័ន្ធករណីឈូសឆាយដីព្រៃរបស់រដ្ឋ
ខេត្តកំពង់ឆ្នាំង ៖ បុរស០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច អ.ហ ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឈូសឆាយដីព្រៃរបស់រដ្ឋ ។ ការឃាត់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០.៣០នាទីព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២ ក្រោមការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនបុរសខាងលើនេះខណៈកំពុងធ្វើសកម្មភាពឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋ នៅចំណុចស្រែតាមៀវ ស្ថិតក្នុងភូមិថ្មី ឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទី ១ឈ្មោះ កើត លីម ភេទ ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ រលាំងកែ ឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង ទី២ ឈ្មោះ ហ៊ុ ស្រឺន ភេទប្រុស អាយុ […]
កូរ៉េខាងជើង ថ្កោលទោស ការកសាងកម្លាំងយោធា របស់ជប៉ុន និងព្រមានបាញ់ មីស៊ីលផ្លោងអន្តរទ្វីប មួយផ្សេងទៀត
អន្តរជាតិ ៖ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសការបង្កើនកម្លាំងយោធារបស់ជប៉ុន ដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រសន្តិសុខថ្មីមួយ ដោយហៅវាថាជាការវាយប្រហារប្រកបដោយគ្រោះថ្នាក់ និងប្តេជ្ញា នឹងមានការព្រមានអំពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយផ្សេងទៀត។ ប្រទេសជប៉ុន កាលពីសប្តាហ៍មុនបានប្រកាសពីការកសាងកម្លាំងយោធាដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ស្របពេលមានភាពតានតឹងជាមួយប្រទេសចិន និងប្រទេសកូរ៉េខាងជើង និងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ទន្ទឹមនោះ ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសជប៉ុន បានអនុវត្តជាផ្លូវការនូវសមត្ថភាពការវាយប្រហារជាមុន ជាមួយនឹងយុទ្ធសាស្ត្រថ្មីរបស់ខ្លួនដែលនឹងនាំមកនូវការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅអាស៊ីបូព៌ា។ ជាមួយគ្នានោះ ក្រសួងដដែល ក៏បានរិះគន់សហរដ្ឋអាមេរិក ចំពោះការញុះញង់ និងគម្រោងបំពាក់អាវុធដល់ជប៉ុន ផងដែរ ៕
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួល ពានរង្វាន់ សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់ មេដឹកនាំឆ្នើមនេះ ធ្វើនៅវិមានសន្តិភាព។ ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព […]