នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋបាលជាសកលនៃក្រុមហ៊ុន Walmart ធ្វើឡើងតាមរយៈប្រព័ន្ធអនទ្បាញ ក្នុងគោលបំណងដែល Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជាថែមទៀត។ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានបញ្ជាក់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាពនិងសុវត្ថិភាពការងារ ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សានូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ, ផ្តល់កិច្ចគាំពារសង្គមដល់កម្មករនិយោជិត និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ច្បាប់ និងបទប្បញ្ញត្តិជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញ និងផ្តល់អាទិភាពជូនកម្មករនិយោជិតរួមទាំងកម្មករនិយោជិតជនបរទេសតាមរោងចក្រ សហគ្រាស ក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជម្រុញដោយគ្មានការរើសអើង។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន […]
Day: June 22, 2022
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ ភ្ញៀវទេសចរ ពេលទៅទស្សនា នៅតំបន់ រមណីយដ្ឋានអង្គរ ត្រូវប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ ដែលអាចបង្ក គ្រោះថ្នាក់ផ្សេងៗ
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីខ្យល់កន្ត្រាក់ដែលអាចបង្កគ្រោះថ្នាក់ណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដោយសារតែស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន មានការប្រែប្រួលបណ្តាលឱ្យមានខ្យល់កន្ត្រាក់ខ្លាំងអាចបង្កនៅគ្រោះថ្នាក់ណាមួយជាយថាហេតុគ្រប់ពេលវេលា។ បើទោះបីជាកន្លងមក និងបច្ចុប្បន្ន មន្ត្រីអាជ្ញាធរជាតិអប្សរាតែងតែបានដើរពិនិត្យ និងកាត់ក្រីមែកឈើ ដែលប្រឈមហានិភ័យជាប្រចាំក្តី ក៏មិនអាចដឹងថាមានអ្វីនឹងកើតឡើងជាមុនដែរ។ ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានករណីភ្លៀងធ្លាក់ ឬខ្យល់ខ្លាំង សូមកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕
មិនណយទេ ចង់ដឹងពី តម្លៃសំបុត្រ ចូលទស្សនា ការប្រកួតរវាង Liverpool និង Man Utd នៅថៃ
កីឡា ៖ ការប្រកួតរវាង Liverpool និង Manchester United នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ខាងមុនេះនាកីឡដ្ឋាន Rajamangala ទីក្រុងបាកក ប្រទេសថៃ។ មុនការប្រកួតឈានដល់កីឡដ្ឋានខាងលើកំពុងស្ថិតក្រោមការកែលម្អ ដើម្បីនាំយកទស្សនិកជននូវបទពិសោធន៍តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យទស្សនិកជនមានអារម្មណ៍ថាដូចកំពុងទស្សនាបាល់ទាត់នៅកីឡដ្ឋាននាប្រទេសអង់គ្លេសផ្ទាល់តែម្ដង ពោលគឺការបន្ថែមកន្លែងអង្គុយឲ្យកាន់តែកៀកទៅនឹងទីលានប្រកួត។ ចំពោះតម្លៃសំបុត្រចូលរួមទស្សនាគឺចែកជា២ប្រភេទ ដោយតំបន់ដែលកៀកនឹងទីលាន គឺហៅថាតំបន់ CAT 1 Platinium មានតម្លៃរហូតដល់ ២៥,០០០បាត ប្រហែល ៧០០$ ចំពោះតម្លៃសំបុត្រទាបបំផុតគឺ ៥០០០បាត ប្រហែល ១៤០$៕