ខេត្តកំពង់ឆ្នាំង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅក្នុងសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវះកងកម្លាំងនគរបាលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះយើងអាចបន្តការបណ្ដុះបណ្ដាល និងរៀបចំពិធីនេះបានដោយសារតែរាជរដ្ឋាភិបាលបានបើកឲ្យដំណើរការឡើងវិញលើគ្រប់វិស័យបន្ទាប់ពីប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ។ សម្ដេចក្រឡាហោមបានបញ្ជាក់ថាជោគជ័យនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោមក៏បានថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងគាំទ្រនូវកម្មវិធីកែទម្រង់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកសាងវប្បធម៌ គុណភាព ។ សម្ដេចក៏បានថ្លែងការកោតសរសើរ និងអបអរសាទរដល់ក្មួយជាសិស្សនគរបាលជ័យលាភីទាំង១៦០ នាក់ ដែលបានខិតខំសិក្សាហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អរហូតទទួលបានជ័យជម្នះក្នុងការសិក្សា ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលគ្រប់ភូមិភាគទាំងអស់ ។ នៅក្នុងពិធីខាងលើនេះ សម្ដេចក្រឡាហោមបានមានមតិផ្តាំផ្ញើដល់បណ្ឌិតសភានគរបាលកម្ពុជាឲ្យបន្តអនុវត្តកម្មវិធីកែទម្រង់របស់ខ្លួននឹងបន្តកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងបានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលជ័យលាភីទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលបានសិក្សាយកទៅប្រើ ប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពនៅតាមមូលដ្ឋាន និងដើម្បីអភិវឌ្ឃសង្គមជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ […]
Day: June 15, 2022
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអសាទរ ដំណើរទេសចរណ៍ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ ព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលបានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះបានធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រងប្រមាណ ២០០លានដុល្លារ នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ […]
សម្ដេច ចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល អញ្ជើញពិនិត្យ វឌ្ឍនៈភាពការងារ រៀបចំទីតាំង ប្រារព្វពិធីរុក្ខទិវា “៩ កក្កដា ឆ្នាំ២០២២” ស្ថិតក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបូរមាស
ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ សម្ដេច ចៅ ហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ព្រះ បរមរាជវាំង អញ្ជើញមកពិនិត្យវឌ្ឍនៈភាពការងាររៀបចំទីតាំងប្រារព្វពិធីរុក្ខទិវា “៩ កក្កដា ឆ្នាំ២០២២” ស្ថិតក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបូរមាស ក្នុងភូមិសំបូរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ គណៈប្រតិភូចូលរួមមានឯកឧត្តមអញ្ជើញមកពីគណកម្មការបុណ្យជាតិ ឯកឧត្តមអញ្ជើញមកពីក្រសួងធម្មការ និងសាសនា ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ឆ្លៀតយកឱកាសនេះ សម្តេចចៅហ៊្វាវាំង […]