រាជធានីភ្មំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាលដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបសិស្សមន្ត្រីរាជការយើងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ នាំឱ្យយើងមានការខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១កន្លងទៅ តែពេលនេះដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលទើបយើងមានឱកាសជួបជុំគ្នាបែបនេះឡើងវិញ។ សម្តេចតេជោបានអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងសិស្សខ្លះត្រូវត្រៀមសិក្សាបន្តក្នុងវគ្គសិក្សាថ្មី។ បើទោះបីជាជំងឺកូវីដ-១៩ បានរាតត្បាតនៅកម្ពុជា តែជំងឺកូវីដ-១៩មិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ ក្នុងនោះទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាកទាំងឡាយដើម្បីការបណ្តុះបណ្តាលការអប់រំរបស់យើង។ ទាក់ទងទៅនឹងបញ្ហានៃការចាក់វ៉ាក់សាំងកូវី-១៩នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ ពោលគឺគ្រប់និន្នាការនយោបាយទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូចៗគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នយោបាយផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ […]
Day: June 13, 2022
ក្មេងទំនើង ជាង៣០នាក់ ជិៈម៉ូតូបង្ហោះ តាមផ្លូវសាធារណៈ បង្កការរំខាន ដល់ប្រជាពលរដ្ឋ ត្រូវបាននគរបាល ក្រុងសេរីសោភ័ណ ឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ លោកវីរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសេរីសោភ័ណ អនុវត្តតាមបទបញ្ជារបស់ លោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់កងកំលាំង បានសហការជាមួយ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកព្រហ្មទណ្ឌ និងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ក្នុងនោះក៏បាន សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិលចុះបង្ក្រាបបានក្មេងទំនើង ៣៣នាក់ ចំនួន ២ថ្ងៃ ៩ និងថ្ងៃទី១០ មិថុនា ឆ្នាំ២០២២ និងម៉ូតូ ២៦គ្រឿងក្នុងនោះ កែដាក់ស៊ីម៉ាំង លឺខ្លាំងៗ ២១ គ្រឿង បង្ហោះ២គ្រឿង ជិះអមពីក្រោយចាំថត២គ្រឿង ជិះបែមុខមកក្រោយ១គ្រឿង នាំ យកមកអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។ លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងថា ចំពោះក្មេងទំនើងទាំង៣៣នាក់នោះ នគរបាលបានឲ្យអនុវត្ត៣ចំណុច ចំណុចទី១ ឲ្យម្ចាស់អ្នកជិះម៉ូតូអត់ពន្ធយកទៅបង់ពន្ធខ្លួនឯង ពេលធ្វើកិច្ចសន្យារួច ។ចំណុចទី២ ម្ចាស់ម៉ូតូកែស៊ីម៉ាំងដាក់បំពងសំលេងឮខ្លាំងៗបង្ករំខានដល់ប្រជាពលរដ្ឋឲ្យដាក់ស៊ីម៉ាំងធម្មតាឡើងវិញ ។ចំណុចទី៣ក្រោយពីធ្វើកិច្ចសន្យារួចចំពោះម្ចាស់ម៉ូតូទាំងអស់ត្រូវធ្វើការផាកពិន័យទៅតាមរដ្ឋបាលច្បាប់ចរាចរណ៍ ថែមទៀត៕ […]
ឃ្លាំងផ្ទុកអាវុធដ៏ធំដែលជាជំនួយអន្តរជាតិផ្ដល់ដល់អ៊ុយក្រែន ត្រូវរុស្សីបាញ់មីស៊ីលកម្ទេច
អន្តរជាតិ ៖ ក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីល Kalibr ដើម្បីកម្ទេចឃ្លាំងដ៏ធំមួយដែលមានផ្ទុកអាវុធរបស់អាមេរិក និងអឺរ៉ុប ដែលផ្ដល់ដល់អ៊ុយក្រែន នៅក្នុងតំបន់ Ternopil។យោងតាម សារព័ត៌មាន Interfax បានរាយការណ៍ កាលពីថ្ងៃអាទិត្យ។ ក្រសួងដដែល បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ី ក៏បានបាញ់ទម្លាក់យន្តហោះចម្បាំង SU-25 របស់អ៊ុយក្រែនចំនួន ៣ គ្រឿងផងដែរ នៅជិតទីក្រុង Donetsk និង Kharkiv ភាគខាងកើតអ៊ុយក្រែន។ គួរបញ្ជាក់ថា កន្លងមក ឃ្លាំងផ្ទុកអាវុធដែលជាជំនួយពិភពលោកផ្ដល់ដល់អ៊ុយក្រែន បានរងការកម្ទេចដោយមីស៊ីលរបស់កងកម្លាំងរុស្ស៊ី នៅតាមតំបន់នានាដែលជាគោលដៅជួរមុខ៕