ក្រោយការបោះឆ្នោតត្រូវបានបញ្ចប់ដោយជោគជយ័ នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ ក្រុមអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ បានអះអាងដូចៗគ្នាថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កម្ពុជា កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌។ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ខាងលើនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩។ ព្រមទាំងមានភ្ញៀវពិសេសចំនួន៥ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្ត្រាលី និងរុស្ស៉ីផងដែរ។ចំណែកស្ថាបន័សារពត៌មានជាតិនិងអន្តរជាតិជាច្រើន ក៏បានចូលរួមសង្កេតការណ៏ក្នុងការបោះឆ្នោតថែមទៀត ៕