អន្តរជាតិ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា យើងរំពឹងថានឹងទទួលបានអាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្ត បន្ទាប់ពីការសន្យាថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់ជំនួយ។ លោក Zelenskiy បានបញ្ជាក់ថា ការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន បានអូសបន្លាយរយៈពេលសង្គ្រាមដល់ ១០០ ថ្ងៃហើយ។ ទន្ទឹមនោះ លោក ក៏បានឱ្យដឹងផងដែរថា កងកម្លាំងរុស្ស៊ី ឥឡូវនេះកាន់កាប់ប្រហែល ២០ ភាគរយនៃទឹកដីទាំងមូលរបស់អ៊ុយក្រែន ដោយបន្ថែមថា យោធារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងផ្តោតលើតំបន់ Donbas (.ភ្នំពេញថ្មី.) និងទីក្រុងឧស្សាហកម្ម ដែលរួមមាន Luhansk និង Donetsk ។ គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ី កំពុងព្យាយាមបង្កើនការវាយលុកខ្លាំងនៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ជាពិសេសលើតំបន់ Donbas និងទីក្រុងសំខាន់ៗ ផ្សេងទៀត៕
Day: June 3, 2022
លោក ខៀវ កាញារីទ្ធ ដឹកនាំសមាជិក គណបក្សប្រជាជនកម្ពុជា បិទយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ តាមបណ្តាឃុំទាំង៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ លោក ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកស្រី ខៀវទេព រង្ស៊ីកាញារីទ្ធ រួមជាមួយនឹងសមាជិក-សមាជិកា គណបក្ស បានចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃបិទយុទ្ធនាការឃោសនា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាឃុំទាំង៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោក ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តបានយ៉ាងរលូន។ លោក ខៀវ កាញារីទ្ធ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្ភាល់លើសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅតាមភូមិ ឃុំ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ […]