ព័ត៌មានសន្តិសុខសង្គម

គួរ​អោ​យ​អា​ណិ​ត​ ​ បុ​រ​ស​​​វ័យ​​​ចំ​ណាស់​​​ម្នា​ក់​ ​ស្លា​ប់​​នៅ​នឹ​ង​ក​ន្លែ​ង ​ដោយ​សា​រ​​​បា​ក់​​​ដី​ដំបូក ​​ធ្លា​ក់​ស​​​ង្គ​​​ត់​​​ចំ​ក្បា​ល

​ខេត្តប​ន្ទា​យ​មា​ន​ជ័​យ ​​៖​ ​​​​មា​ន​កា​រ​​ភ្ញា​ក់​ផ្អើ​ល​​​ឡើង​ ​កា​ល​ពី​​​រ​សៀ​ល​ ​ថ្ងៃ​ទី​​​០​៧​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២​០​២​១​ ​នៅ​​​ភូ​មិ​​​តា​​​គ​ង់​ ​ឃុំ​​​ណាំ​តៅ​ ​ស្រុ​ក​​​ភ្នំ​ស្រុ​ក​ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ បុ​រស​​​វ័​យ​​​៥៧​​​ឆ្នាំ​​​ម្នា​ក់​ ​បា​ន​​​​ស្លា​ប់​​​ភ្លាម​ៗ​ ​ខ​ណៈ​ពេ​​ល​​ទៅ​​​ជី​ក​ដី​​​ដំ​បូ​ក​​​យ​ក​ម​ក​​​បិ​ទ​​​ឡ​​​ដុ​ត​​​ធ្យូ​ង​ ​ត្រូ​វ​​​ដី​ដំ​បូ​ក​​​បា​ក់​​ស​ង្ក​ត់​​​លើ​​​គួរអោយអាណិត។​ ​ ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឈន់ ឈៀង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះ បាន​ទៅ​ជីកដី​ដំបូក​នៅ​ចំណុច​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២០​ម តែម្នាក់ឯង​យក​ដី​បិទ​ឡ​ដុត​ធ្យូង នៅពេល​កំពុងតែ​ជីកដី ស្រាប់តែ​ដីដំបូក​មាន​កម្ពស់​ប្រហែល​៣​ម៉ែត្រ បាន​បាក់​ធ្លាក់​មក​សង្កត់​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ ​ប្រភព​ថា ពេល​បាក់​ដី​ធ្លាក់​សង្កត់​នោះ គ្មាន​អ្នកណា​ដឹង​នឹង​ជួយ​នោះទេ លុះ​ប្រពន្ធ​ដើរទៅ​មើល​ប្តី ក៏​ស្រាប់តែ​ឃើញ​ប្តី​ដេកស្លាប់​ផ្គាប់​មុខ​ដោយ​ដីដំបូក​ដ៏​ធំ​សង្កត់​ក្បាល​ស្លាប់​ក្បែរ​ឡ​។ សព ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ព័ត៌មានអន្តរជាតិ

ពន្ធនា​គា​រ​​​មួ​យ​ក​ន្លែ​ង​ ​​​នៅ​​​ឥ​ណ្ឌូ​ណេស៊ី​​ មានម​នុ​ស្ស​​​ជា​ច្រើន​​​នាក់ ​​ស្លាប់និងរងរបួស ​​ដោយ​​អ​គ្គិ​ភ័​យ​​ឆា​ប​ឆេះ

អន្តរជាតិ ៖ ​​ប៉ូ​លី​ស​​​កំ​ពុង​​​​ស៊ើប​អ​ង្កេ​ត​​​រក​​​មូ​ល​ហេ​តុ​​នៃ​​​កា​រ​ឆា​ប​ឆេះ​​​ព​ន្ធ​​​ធ​នា​គា​រ​​​តា​ន់​​​ហ្គ្រេ​​​ង​ ​(​T​a​n​g​e​r​a​n​g​)​ ​ដែ​ល​​​ម​នុ​ស្ស​​​យ៉ា​ង​ហោ​ច​ណា​ស់ ​៤​១​ ​នា​ក់​​​បា​ន​​​ស្លា​ប់​​និ​ង​ ​៧​៣​ ​នា​ក់​​​ផ្សេង​ទៀ​ត​​​បា​ន​​រ​ង​រ​បួ​ស​​​។​​​ ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​និង​របាយការណ៍​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ប្លុក​ដែលមាន​មនុស្ស​ច្រើន​កុះករ​នៅក្នុង​ពន្ធនាគារ​មួយ​នៅ​ខេត្ត Banten ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច ៤១ នាក់​និង​រាប់សិប​នាក់​ទៀត​រងរបួស​។​ លោកស្រី Rika Aprianti អ្នកនាំពាក្យ​នាយកដ្ឋាន​កែតម្រូវ​បាន​និយាយថា ភ្លើង​ដែល​បាន​ឆាប់ឆេះ​ឡើង​នៅ​ចន្លោះ​ម៉ោង ១ ដល់​ម៉ោង ២ រំលង​អា​ធ្រា​ត្រ​នោះ​គឺ​បាន​ផ្ទុះឡើង​នៅ​ប្លុក C នៃ​ពន្ធនាគារ​តាន់​ហ្គ្រេ​ង (Tangerang) ដែល​ត្រូវបាន​អាជ្ញាធរ​កំពុង​ពន្លត់​នឹង ជម្លៀស​មនុស្ស​ចេញពី​កន្លែង​នោះ​។​ ក្រុម​អ្នកស៊ើប​អង្កេត​មកពីនា​យក​ដ្ឋា​ន​ពន្លត់អគ្គីភ័យ​បាន​និយាយថា​ពួកគេ​ក៏​កំពុង​ពិនិត្យមើល​ខ្សែភ្លើង​ដែល​ខូច​ដែលជា​ប្រភព​នៃ​ការឆេះ​នេះ​ផងដែរ​។​ លោកស្រី Rika មិនបាន​បញ្ជាក់ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅក្នុង​មណ្ឌល​នោះទេ​នៅពេល​អគ្គិភ័យ​បាន​ឆាបឆេះ ប៉ុន្តែ​បាន​បញ្ជាក់ថា​ពន្ធនាគារ​នោះ​មាន​មនុស្ស​ច្រើន​កុះករ​។​ យោងតាម​គេហទំព័រ​ព័ត៌មាន Beritasatu បានឱ្យដឹងថា​អ្នក​ដែល​រងរបួស​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ពីរ​នៅ​តាន់​ហ្គឺ​ង (Tangerang) ខណៈ​អ្នក​ដែល​មិនមាន​របួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​កន្លែង​ផ្សេង​នៅក្នុង​បរិវេណ​ពន្ធនាគារ​៕

ព័ត៌មានសន្តិសុខសង្គម

មេព្រៃ​ ​​ប​ង្ក្រា​ប​​រិ​​​ប​​​អូស ​​ឈើ​​​ច្រើ​ន​​​ស​ន្លឹក ​​​នៅ​​​ក្រុ​ង​ស្ទឹ​ង​ត្រែ​ង​

​​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​ ​៖​ ​​​ប្រ​ភេ​ទឈើ​​​សុ​​​ក្រំ​​​ជា​ង​ ​៦​០​​​ស​ន្លឹ​ក​ ដែ​ល​​​ក្រុ​ម​​​ឈ្មួ​ញ​​​ដឹ​ក​យ​ក​​​ទៅ​​​លា​ក់​ទុ​ក​ ​ប​ម្រុ​ង​​​សា​ង​​​ដឹ​ក​​​ប​ន្ត​​​នៅ​ពេល​​​យ​​ប់​​ស្ងា​ត់ ក្នុ​​ង​ពេ​លដែ​​ល​​អា​ជ្ញា​ធ​រ​​​បិ​ទ​​​ប​ម្រា​ម​​​​គោច​រ​ ​ដើ​ម្បី​​​ទ​ប់​ស្កា​​ត់​​​ជំងឺ​​​​កូ​​វី​ដ​​​-​១​៩​ ​ទើ​ប​​​ធ្វើ​ឱ្យ​​​ក្រុ​ម​​​ឈ្មួ​ញ​​​អា​ក់​ខា​ន ​ត្រូ​វ​​​ស​ម្ថ​​​​កិច្ច​​​ប​ង្ក្រា​ប​បា​ន​​​នៅ​ត្រ​ង់​ចំ​ណុ​ច​​​ផ្ទះ​​​សំ​ណ​ង់​​​យោ​ធិ​ន​​​ចូ​ល​និ​វ​ត្ត​ន៍​ ​ស្ថិ​ត​នៅ​​​ក្នុ​ង​ភូមិ​​​គី​ឡូ​​​៨​ ​ស​ង្កា​ត់​​សា​ម​គ្គី​ ​ក្រុ​ង​​​ស្ទឹ​ង​ត្រែ​ង​ ​ខេត្ត​​ស្ទឹង​ត្រែ​ង​ ​នៅ​​​រ​សៀ​ល​​​ថ្ងៃ​ទី​​​៧​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២០​២​១ ​​ម្សិលមិញ​។​ លោក សួន ម៉េង លី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡ បានឱ្យដឹងថា ឈើ​ដែល​បង្ក្រាបបាន​នេះ ជា​ប្រភេទ​ឈើ​សុ​គ្រំ​ជា​ឈើ​ប្រភេទ​លេខ​១​ផង​ថែរ​។​លោក​បន្តថា​ពេល រាប់​រួចរាល់​មាន​ចំនួន ៥០​សន្លឹក ប្រភេទ​ខ្លុំ​មុខកាត់ ២៥×២៥×២,២​ម៉ែត្រ ចំនួន​៥​ដុំ ក្នុងនោះ​ប្រភេទ​កូន​ក្រឡឹង​ចំនួន ៧​ដុំ​។ សរុប​ចំនួន ១២​ដុំ និង​៥០​សន្លឹក​។​ លោក​បញ្ជាក់ថា ក្រោយពី​បង្ក្រាបបាន ឈើ​ទាំងនោះ​ត្រូវបាន​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត នៅ​ល្ងាច​ថ្ងៃ​ដដែល​។ ​ប៉ុន្តែ​សាធារណជន​បាន​លើកទ្បើង​ដូចៗ​គ្នា​ថា ទីតាំង​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យកទៅ​លាក់ទុក​នៅ​ចំណុច​ខាងលើ​នោះ ជា​កន្លែងចាស់​ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​ម៉ូតូ ចល័ត​យកទៅ​លាក់ទុក​ជាប្រចាំ និង​ស្ទើរ​រាល់ថ្ងៃ ហើយ​អាច​និយាយថា​ជា​កន្លែង​សុខ​ស្រួល របស់​ក្រុម​ឈ្មួញ​រកស៊ី​ដុស​ស្លែ​ប្រចាំ​តំបន់​នោះ​៕

ព័ត៌មានជាតិ

ប​រិ​មា​​​ណ​​​​​​​ទឹ​​ក​​​ភ្លៀ​​​ង ​ធ្វើអោ​យ​ កម្ពស់​ទឹក​អាង​តា​ម៉ុក ក្នុងស្រុក​អន្លង់វែង ហក់​ឡើង​កម្ពស់​ ៣,៥៧​ម៉ែត្រ​ហើយ​

ខេត្ត​ឧ​​​ត្ត​​​រ​​​មា​​ន​ជ័​យ ​​​៖​ ​នា​​​ព្រឹ​ក​ ​​ថ្ងៃទី​​​​​​៨​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២​០២​១​​​នេះ​ ​ក្រ​​សួ​ង​​​ធ​នធា​ន​ទឹ​ក​ ​និ​ង​​ឧ​​​ត្តុ​​​​និយ​​ម​ បា​ន​ប​ញ្ជា​ក់​​​​ពី​​​ប​រិ​មា​ណ​​​ទឹ​ក​ភ្លៀ​ង​ ​ដែ​ល​​​បា​ន​​ធ្លា​ក់​ កាល​ពី​​​ថ្ងៃ​ទី​​០​៦​-០​៧​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២០​២១​ ​ក​ម្រិ​ត​ ​៨​៤,​៧​​​ម​​​ម​​ បា​ន​​​​បង្ក​​​ឲ្យ​​​ក​ម្ព​ស់​​​ទឹ​ក​ ​ក្នុ​ង​​​អា​ងទឹក​​តា​​​ម៉ុ​ក​ ស្ថិ​ត​នៅ​​​ឃុំ​​​អ​ន្ល​​ង់វែ​ង​ ​ស្រុ​ក​​​អ​ន្ល​ង់វែ​ង​ ​ហ​ក់​​​ឡើ​ង​​ក​ម្ព​ស់​​​ម​ ​៣​,​៥​៧​​​ម៉ែ​ត្រ​ ​តែ​​ពុំ​​​ប​ង្ក​​​ឲ្យ​​​មា​ន​​​ផ​ល​ប៉ះ​ពា​ល់​​​នោះ​ទេ​​​។​ ​ ​​​ក្រ​សួ​ង​ ​ប​ញ្ជា​ក់​ទៀ​ត​ថា​ ​ក​ម្រិ​ត​​​ក​ម្ព​ស់​​​ឲ្យ​​មា​ន​កា​​​ប្រុ​ង​ប្រ​យ័​ត្ន​ ​៣,​៨​០​​​ម៉ែ​ត្រ​ ​និ​ង​​​ក​ម្រិ​ត​​​ក​ម្ព​ស់​​ប្រ​កា​ស​អា​ស​ន្ន​ ​៤​,​៥​០​​ម៉ែ​ត្រ​​​៕​​