ព័ត៌មានជាតិ

ពិធីប្រ​គ​ល់​​-​​ទ​ទួល​ ​អគា​រ​​​ទី​ស្នា​ក់​កា​រ ​​ច្រ​ក​ទ្វា​រ​ព្រំ​ដែ​ន​​អ​ន្ត​រ​ជា​តិ ​​ប៉ោ​​យប៉ែ​ត​ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ​​​​​

ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ៖ ​​កា​ល​ពី​​​ថ្ងៃទី​២ ​​ខែ​កញ្ញា ​​ឆ្នាំ​​​២​៩​២​១​ ​៖​​​ម​ន្ត្រី​​ថ្នា​ក់​ដឹ​ក​នាំ​​​អ​ន្ត​រ​ក្រ​សួ​ង​បា​ន​ធ្វើ​​​ពិ​​ធី​​ប្រ​គ​​ល់​​​-​​​ទ​ទួ​ល​​​អគា​​រ​​ទី​ស្នា​ក់​កា​រ​​ច្រ​ក​ទ្វា​រ​ព្រំដែន​​​អ​ន្ត​រ​ជា​តិ​​ប៉ោ​យប៉ែ​ត​ ​នា​​​ព្រំដែ​ន​​​ក​ម្ពុ​ជា​ ​ក្នុ​ង​​​ក្រុ​ង​​ប៉ោ​យ​ប៉ែ​ត​​ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​​ ក្រោម​​​អ​ធិ​ប​តី​ភា​ព​​លោ​ក​នា​យ​​​ឧ​​​ត្ត​​ម​​​សេ​នី​យ៍​ ​​​សេ​ង​ ​យូ​​អ៊ា​​​ន់​ ​អ​គ្គ​នា​យ​ក​​​នៃ​​​អ​​គ្គ​​នា​យ​ក​ដ្ឋា​ន​​​ភ​ស្តុ​ភា​រ​​​និង​​​ហិ​រ​ញ្ញ​វ​ត្ថុ​ ​អ​នុ​ប្រ​ធា​ន​​គ​ណៈ​​​គ​ណៈ​ក​​ម្មា​ធិ​កា​រ​ល​ទ្ធ​ក​ម្ម​ ​នា​យ​​ឧ​​​ត្ត​​​ម​​​សេ​នី​យ៍​ ​​​ឃុន​ ​សំ​បូ​រ​ ​អ​គ្គនា​យ​ក​រ​ង​​នៃ​​​អ​គ្គ​នា​យ​ក​ដ្ឋា​ន​​អ​ន្តោ​រ​​​ប្រ​វេ​ស​ន៍​ ​ក្រសួ​ង​ម​ហា​ផ្ទៃ​ ​លោ​ក​​ឧ​​​ត្ត​​​ម​​​សេ​នី​យ៍​​ទោ​​​ ​គឹ​ម​ ​ម៉េ​ង​​ហេ​ង​ ​ប្រ​ធា​ន​​​អង្គ​ភា​ព​ល​ទ្ធ​ក​ម្ម​ តំ​ណា​ង​​​ក្រ​សួ​ង​​សេ​ដ្ឋ​កិ​ច្ច​​​និ​ង​​​ហិរ​ញ្ញ​វ​ត្ថុ​ ​​​និ​ង​​ចូ​ល​រួ​ម​​​ដោ​យ​​លោ​ក​​​ ​គា​ត ​ហ៊ុ​ល​ ​​អភិ​បា​ល​ក្រុ​ង​​ប៉ោ​យ​ប៉ែ​ត​ លោ​ក​​​ប្រ​ធា​ន​​ទី​ស្នា​ក់​កា​រ​​​ត្រួត​ពិ​និ​ត្យ​​​ច្រ​កទ្វា​រ​ ​លោ​ក​​​ឧ​​ត្ត​​​ម​​​សេ​នី​យ៍​​ត្រី​ ​ប្រ​ធា​ន​​ប៉ុ​ស្តិ៍​ន​គ​រ​បាល​​​ច្រ​ក​ទ្វារ​​​អ​ន្ត​រ​ជាតិ​​​ប៉ោ​យ​ប៉ែ​ត​ លោ​ក​​​អ​នុ​ប្រ​ធា​ន​​កា​រិ​យា​ល័​យ​​គ​​​យ​​​និង​​​រ​ដ្ឋា​ក​រ​​ច្រ​ក​ទ្វា​រ​ ប្រ​ធា​ន​​​អ​ង្គភា​ព​​​ន​គរ​បា​ល​​​ទេ​សច​រ​ណ៍​ ​និ​ង​​ម​ន្ត្រី​​​ស​ម​ត្ថកិ​ច្ច​​​ពា​ក់​ព័​ន្ធ ​។​​ ​យោង​កា​​​រ​​​ប្រ​​​កា​​​ស​​ ​អ​គា​រ​​​ទី​ស្នា​ក់​កា​រ​​​ច្រ​ក​ទ្វា​រ​​​អ​ន្ត​រ​ជា​តិ​​​ប៉ោ​យ​ប៉ែ​ត​​នេះ​ ​សា​ង​ស​ង់​​​ជា​​​អ​គា​រ​​​បំ​ពេ​ញ​បែ​ប​ប​ទ​​​ច្រ​ក​ចេ​ញ​​​-​​ចូ​ល​ ​ទំ​ហំ​​​២​.​០​១​៨​,​៧​៦​​ម៉ែ​ត្រ​ក្រ​ឡា​ ​ក​ម្ព​ស់​​​៣​​​ជាន់​ ​(​​​ជា​ន់​​​ផ្ទា​​​លើ​ដី​ ​ជា​ន់​​​ទី​​១​​​និ​ង​​​ជា​ន់​​​ទី​​​២​)​​​។​​​​​កា​រ​ប្រ​គ​ល់​​​-​​​ទ​ទួល​យ​ក​​​ទៅ​គ្រ​ប់​​​គ្រ​ង​ ​និ​ង​​​ត្រៀ​ម​​ប្រើ​ប្រា​ស់​​​នេះ​ ​ប​ន្ទា​ប់​ពី​​កា​រ​ងា​រ​​ស្ថា​ប​នា​​​ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ​​ក្រៅ​​​អ​​គារ​ ​កា​រ​ងា​រ​​​រៀ​​បចំ​​​ទី​ស្នា​ក់​កា​រ​​​ត្រួ​តពិ​និ​ត្យ​​​ប​​​ណ្តោះ​អា​សន្ន​ ​​និ​ង​​កា​រ​ជួ​ស​ជុ​ល​​​កែ​ល​ម្អ​​​អា​គារ​​​ចា​ស់​​​ដែល​​​ទើ​ប​​ធ្វើ​កា​រ​​ជួ​ស​ជុល​​​និ​ង​​​សា​ង​សង់​​​រួ​ច​ ​។​​តំ​ណា​ង​​​អ​ន្ត​រ​ក្រ​សួ​ង​​ខា​ង​លើ​​​បា​ន​ធ្វើ​​​កា​រ​ពិ​និ​ត្យ​​​និ​ង​​កែ​ស​ម្រួ​ល​​​កំ​ណ​ត់​ហេ​តុ​​ប្រ​គ​ល់​​​-​​​ទ​ទួ​ល​​ព​ង្រា​ង​​​ដ៏​​​វែ​ង​​​មួយ​ ​អោ​យ​ស្រ​ប​​​តា​ម​​និ​តិ​​​វិ​ធី​ ​កិ​ច្ច​ល​ទ្ធ​កម្ម​​​នៃ​​​ពី​​​ធី​​​ប្រ​គ​ល់​​-​​​ទ​ទួ​ល​​​និ​ង​​ប​ន្ត​​​ពិ​​​និ​​ត្យ​សំ​ណ​ង់​​​ជាក់​ស្តែ​ង​​​។​​​ ​ ​​ប​ន្ទា​ប់​ពី​​​ម​តិ​​តំ​ណា​ង​​​អ​ន្ត​រ​ក្រសួ​ង​​​បា​ន​​​បូ​កស​រុ​ប​​​ល​ទ្ធ​ផ​ល​​កា​រ​ប្រ​គ​ល់​​​-​​ទ​ទួល គ​ណៈ​អ​ធិប​តី​​​បា​ន​ផ្ត​ល់​​​មតិ​​​ផ្តាំ​ផ្ញើ​ ​​​អោ​យ​​អ្ន​ក​ទ​ទួ​ល​​​និង​​​ប្រើ​ប្រា​ស​​​អោ​យបា​ន​​​ល​ទ្ធ​ផ​ល​​​ល្អ​ មា​ន​​​ប្រ​សិ​ទ្ធ​ភា​ព​​និ​ង​​​ប្រ​ក​ប​ដោ​យ​​កា​រ​ទ​ទួ​ល​ខុ​ស​ត្រូវ​ ​៕

ព័ត៌មានអន្តរជាតិ

ប្រទេសថៃ​ ​​​ប​ន្ត​​រ​ក​ឃើ​ញ ​​អ្ន​ក​​​ឆ្ល​ង​​​កូ​​​វី​ដ​​ថ្មី ​ចំនួន ​១៤​.​៦៥​៣ ​​ក​រ​ណី​​​ទៀ​ត ​​និ​ង​​​ស្លាប់​​​២​៧​១​​​នា​ក់​​​

អន្តរជាតិ ​៖​ ​ក្រសួ​ង​សុ​ខា​ភិ​បា​ល​​​​ថៃ​​​បា​ន​ប្រកា​​ស​​នៅ​​​ព្រឹ​ក​​​ថ្ងៃ​​​សុ​ក្រ​​​នេះ​​​ថា ​​ប្រ​ទេ​ស​​​ថៃ​​​បា​ន​​​រ​ក​ឃើ​ញ​​​ក​រ​ណី​​ឆ្ល​ង​​​ថ្មី​​​នៃ​​​ជំ​ងឺ​​​កូ​​​វី​ដ ​១​៩​ ​ចំ​នួ​ន​ ​១៤​.​៦​៥​៣​ ​នា​ក់​​​ប​ន្ថែ​ម​ទៀ​ត ​​និ​ង​​​មា​ន​​​អ្ន​​ក​ស្លា​ប់​​​ចំ​នួ​ន ​២​៧​១​ ​នាក់​​​​ទៀ​ត​​ក្នុ​ង​​​​រ​យៈពេ​ល​​ ​២​៤ ​ម៉ោ​ង​​​មុ​ន​នេះ​​​។​​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​ គឺមាន​១៤.៣៩៧​ករណី​ជា​ប្រជាជន​ទូទៅ​ និង ២៥៦​ករណី​ទៀត​ស្ថិតក្នុង​ចំណោម​អ្នកទោស​នៅ​ពន្ធនាគារ​។​ កាលពី ថ្ងៃ​ព្រហស្បតិ៍​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១៨.២៦២ នាក់​បានជា​សះស្បើយ ​ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​៕

ព័ត៌មានជាតិ

ប្រជាក​សិ​ក​រគំ​រូ ចំ​​​នួ​​​ន​​១​​​២​​​៣​​ ​​​គ្រួសា​​​រ​ ​​​ទទួ​ល​សំ​ភា​រៈ ប្រើ​ប្រា​ស់​ទំ​នើ​ប​ ផ្នែ​ក​ប​ច្ចេ​ក​ទេ​​ស ក​​​សិ​ក​ម្ម​ថ្មី ដែ​ល​ធ​ន់​ទៅ​នឹង កា​រ​ប្រែ​ប្រួ​ល​អា​កាស​ធា​តុ

ខេត្តឧ​ត្តរ​មា​ន​ជ័យ​ ៖ នៅ​រ​សៀ​ល​ថ្ងៃ​ទី​០​២​ ​ខែ​ក​ញ្ញាឆ្នាំ​២​០​២​១ ​ប្រ​ជា​ក​សិក​រ​​គំរូ​ចំ​នួ​ន​១​២​៣​ ​គ្រួសា​រ ​ទ​​ទួ​​​ល​សំ​ភា​រៈប្រើ​ប្រា​ស់​ទំ​នើ​ប​ផ្នែ​ក​ក​សិ​កម្ម​ ​ផ្ត​ល់​ទុ​ន​ស​ហ​វិ​និ​យោគ​ ​(​ធា​តុ​ចូ​ល​ក​សិ​កម្ម​)​ជូន​ដ​ល់​ប​ណ្តុំ​អា​ជីវ​​កម្ម​ ​ក្នុ​ង​កា​រ​អ​នុ​វ​ត្ត​ ​ក​ម្ម​វិធី​ផ្ស​ព្វ​ផ្សា​យ​ ​ប​ច្ចេ​ក​ទេ​ស​កសិ​ក​ម្ម​ថ្មី​ដែ​ល​ធ​ន់​ទៅ​នឹ​ង​កា​រ​ប្រែ​ប្រួ​​ល​អា​កា​សធា​តុ​(​ហៅ​កា​ត់​ថា​ ​អា​ស្ពា​យ​)​ ​ពិ​ធី​នេះ​ធ្វើ​នៅប​រិ​វេ​ណ​ម​ន្ទី​រ​ក​សិ​ក​ម្ម​រុ​ក្ខា​ប្រ​មា​ញ់​និ​ង​នេ​សា​ទ​ខេ​ត្ត​ឧ​ត្ដ​រ​មាន​​ជ័យ​។ លោ​ក​ ​សូ​ត្រ​ ​ស៊ី​សុ​ខឃា​ង​ ​ប្រ​ធា​ន​ម​ន្ទីរ​កសិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ងនេ​សា​ទ​ខេត្ត​ឧ​ត្ត​រ​មា​ន​ជ័យ​ ​បា​ន​ឲ្យ​ដឹ​ងថា​ ​កា​រ​អ​នុ​វត្ត​ក​ម្ម​វិ​ធី ​A​S​P​I​R​E​ គឺ​ផ្ដោ​ត​លើ​អ​នុ​វិ​ស័​យ​សំខា​ន់​ៗ​ចំ​នួ​ន​០​៤ចំ​ណុ​ច​គឺ​ ​១​ ​អ​នុ​វិស័​យ​ផ្នែ​ក​ដំ​ណាំ​ ​ ​២ ​អ​នុ​វិ​ស័​យ​ផ្នែ​ក​ផ​លិ​ត​កម្ម​ស​ត្វ​ ​៣​ ​អ​នុ​វិ​ស័យ​ជ​ល​ផ​ល​ ​៤​ ​អ​នុ​វិ​ស័យ​ព្រៃ​ឈើ​ ​ដោ​យ​ប្រើ​ប្រា​ស់​វិ​ធី​សា​ស្ត្រ​ផ្ស​ព្វ​ផ្សា​យចំ​នួ​ន​០​៣​ទៀ​ត​ដើ​ម្បី​យ​ក​មក​អ​នុ​វ​ត្ត​រួ​ម​មា​ន៖​ ​១​ ​កា​រ​គាំ​ទ្រស​ហ​គ​ម​ន៍​ ​ក​សិ​ក​ម្ម ​ឬ​អ​ង្គ​កា​រ​ក​សិ​ក​រ​ ​២​ ​កា​រ​រៀ​ន​សូ​ត្រ​ពី​ក​សិក​រ​ ​ទៅ​ក​សិ​ក​រ​ ​ ៣​ ​សេ​វា​ផ្ស​ព្វ​ផ្សា​យ​សា​ធារ​ណៈ​។​ ​ ​ក្នុ​ងនោះ​ដែ​រ​ ​ឯក​ឧ​ត្ដ​ម​ ​ប៉ែ​ន​ ​កុ​សល្យ​ ​បា​ន​លើ​ក​ឡើ​ងថា​ ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ទាំង​អ​ស់​នៅ​ពេ​ល​ដែ​ល​បា​ន​ទ​ទួល​សំ​ភា​រះ​ច្ចេ​កទេ​ស​ទាំ​ង​អ​ស់​នេះ​ហើយ​ ​ត្រូ​វ​ខិ​ត​ខំ​ធ្វើ​កា​រប​ង្ក​ប​ង្កើ​ន​ផ​ល​ ប​ង្កើ​ន​ប​រិ​មា​ណ​ដាំ​ដុះ​ដំ​ណាំ​ ចិ​ញ្ចឹ​ម​ស​ត្វ​ ​ដោ​យ​ប្រើ​ប្រា​ស់ប​ច្ចេ​ក​ទេ​ស​ទំ​នើ​ប […]

ព័ត៌មានជាតិ

ក្រុ​ម​​​អ្ន​​​ក​​​ប​​​ច្ចេ​​​ក​ទេ​ស ​​​​​​អា​ជ្ញា​ធ​រ​​​ជា​តិ​​​អ​ប្សរា​ ​កំ​ពុ​ង​ដំ​ណើ​រ​ការ ​​ជួ​ស​​​​ជុល ​​កំ​ពែ​ង​​​ក្រុង​​​អ​ង្គ​រ​ធំ​​

ខេត្ត​សៀម​រា​ប​ ​៖​ ​ក្រុ​ម​​​អ្ន​ក​ប​ច្ចេ​កទេ​ស​​​អា​ជ្ញា​ធ​រ​​​ជា​តិ​​​​អ​ប្ស​រា ​​កំ​ពុ​ងដំ​​ណើ​រកា​រ​​ជួ​ស​​​ជុ​ល​​​កំ​ពែ​ង​​​ក្រុ​ង​​​អ​ង្គ​រធំ ​​​ប្រ​វែ​ង​​២​៥​​​ម៉ែ​ត្រ​ ​នៅ​​​ខា​ង​កើ​ត​​​ខ្លោ​ង​ទ្វារ​​​ដី​​​ឆ្នាំ​ង​ ​ដែ​ល​​​ទ​ទួ​លរ​ង​​​កា​រ​ខូ​ច​ខា​ត​​​ធ្ងន់​ធ្ងរ ​​។ ​ គម្រោង​ជួសជុល​ដែល​ចាប់ដំណើរការ​ពី​ខែ​មិនា​ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ សម្រេចបាន​ជាង​៧០​ភាគរយ​ហើយ​។ ការងារ​នេះ មានការ​លំបាក​យ៉ាងខ្លាំង ដោយ​ដី​មានការ​រលុះ​ខ្លាំង ថ្ម​ខឿន​ផ្នែក​ខាងក្រោម និង​គ្រឹះ​មានការ​បាត់បង់​និង​ពុកផុយ​ច្រើន​ដែល​តម្រូវឱ្យ​យើង​ធ្វើការ​ពង្រឹង និង​រៀប​ឡើងវិញ​ទាំងអស់​។ កិច្ចការ​នេះ​គ្រោង​នឹង​បញ្ចប់​នា​ដំណាច់​ខែធ្នូ​ឆ្នាំ​២០២១​ខាងមុខ ។​ ​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៣​មកដល់​បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ជួសជុល​កំ​ពែង​ក្រុង​អង្គរធំ ដែល​ទទួលរង​ការខូចខាត​ខ្លាំង​បាន​ចំនួន​១០​កន្លែង មាន​ប្រវែង​សរុប​ចំនួន​១៦០​ម៉ែត្រ​៕

ព័ត៌មានជាតិ

មន្រ្តី​ប​រិស្ថា​ន​ ​និ​ង​ស​ម​ត្ថ​កិ​ច្ច​ជំ​នា​ញ ​ចុះ​រុះ​រើ​ចេ​ញ​ខ្ទ​ម ​ដែ​​ល​ស​ង់លើ ដី​ព្រៃ​ឧ​ទ្យា​ន​ជា​តិ​ បូ​ទុ​ម​សា​គរ​

ខេត្តកោះ​កុ​ង ៖ កា​រ​សា​ង​ស​ង់​ខ្ទ​ម​ និ​ង​បោះ​ប​ង្គោ​លព័​ទ្ធ​រ​ប​ង​ក្នុ​ង​ដី​ព្រៃឈើ​ឧ​​ទ្យាន​ជា​តិ​បូ​ទុ​ម​សា​គ​រ​ យ៉ា​ង​អា​ណា​ធិ​ប្ប​តេ​យ្យរ​​ប​ស់​ពល​រ​ដ្ឋ​មួ​​យចំ​នួ​ន​ ​ត្រូ​វ​បា​ន​ម​ន្រ្តី​ប​រិ​ស្ថា​ន​ ​និ​ង​ស​ម​ត្ថ​កិ​ច្ច​ជំ​នា​ញ​ចុះ​រុះរើ​ចេ​ញ​តា​ម​ ​សា​ល​ដី​កា​រ​រ​បស់​តុ​លា​កា​រ​អ​ម​សា​លា​ដំ​បូ​ង​ខេ​ត្ត​កោះ​កុ​ង​ ។​ ​ ​ប្រ​តិ​ប​ត្តិ​កា​រ​អ​នុវ​ត្ត​ច្បា​ប់​មួ​យ​ថ្ងៃ​ពេ​ញ​នេះ​ ​ដឹ​ក​នាំ​ដោ​យ​លោ​ក​ វ៉េ​ត​​ សុ​នី​ម​ ​អ​នុ​ប្រ​ធា​នម​ន្ទី​រ​ប​រិ​ស្ថា​ន​ ខេ​ត្ត​កោះ​កុ​ង​ ដោ​យ​ស​ហ​កា​រ​ជា​មួ​យ​ក​ង​ក​ម្លាំ​ង​អាវុ​ធ​ហ​ត្ថ​ ​គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ពស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ​ដឹ​ក​នាំ​ដោ​យ​លោ​ក​ ​ក្រូ​ច​ បុ​​រីសី​ហា​ ​អ​ភិ​បា​ល​រ​ង​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ​និ​ង​ជា​អ​នុ​ប្រ​ធាន​គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ព ​ស្រុក​ ​បូ​ទុ​ម​សា​គ​រ​ ​ដោ​យ​មា​ន​កា​រ​ចូ​ល​រួ​ម​ស​ម្រ​បស​ម្រួ​ល​កា​រ​ងា​រ​ច្បា​ប់​ ​ដោ​យ​លោ​ក​ ​អេ​ង​ ​ចា​ន់​ភា​រ៉ា​ ​ព្រះរា​​ជអា​ជ្ញា​រ​ង​ ​នៃ​អ​យ្យា​កា​អ​ម​សា​លា​ដំបូ​ង​ខេ​ត្ត​កោះ​កុ​ង​ ​កា​ល​ពី​ថ្ងៃទី​១​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​១​។ ​ បើតាមលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា ខ្ទមចំនួន២៧ ដំណាំចម្ការ និងបង្គោលរបងឈើជាង២.០០០ដើម ស្ថិតនៅចំណុចអូរយ៉ូយ៉ា ភូមិថ្មស ឃុំថ្មស ដែលបានពលរដ្ឋខិលខូចមួយចំនួនតូចបន្តលួចសាងសង់គ្មានច្បាប់នោះទេ រីឯអាជ្ញាធរមូលដ្ឋានក៏មិនទទួលស្គាល់តាមលិខិតលក់-ទិញផ្លូវការ ដែរ។ អនុប្រធានមន្ទីរបរិស្ថាន អះអាងទៀតថា មុននឹងឈានដល់មានចំណាត់ការច្បាប់នៅពេលនេះ មន្រ្តីអាជ្ញាធរពាក់ព័ន្ធធ្លាប់បានចុះអប់រំណែនាំជាច្រើនលើកច្រើនសារមកហើយដែរ តែពលរដ្ឋទាំងនោះហាក់មិនចូលរួមទាល់តែសោះ ដោយជឿតាមការញុះញង់ពីមេខ្លោងនៅក្រោយខ្នងឲ្យបន្តទន្រ្ទាន។ […]