ព័ត៌មានជាតិ

A​CU​ ​ចេ​ញ​សេ​ចក្តី​ប្រ​កា​ស​​ព័​ត៌​មាន​២​ ​ពា​ក់​ព័​ន្ធពា​ក្យ​ប្តឹ​ង​អ​នា​មិ​ក ចោ​ទ​ប្រ​កា​ន់ថា​ ​មាន​កា​រ​ដេ​ញ​ព​លរដ្ឋ ចេ​ញ​ពី​ទី​តាំ​ង​ធ្វើ​ស្រែ​ចំ​ការ ក្នុង​ស្រុ​កត្រាំ​ក​ក់ ​និ​ង​ស្នើអា​ជ្ញា​ធ​រ ខេ​ត្ត​តា​កែ​វ​ មា​ន​វិ​ធា​ន​ការ ទ​ប់​ស្កា​ត់​ជា​ប​ន្ទា​ន់​​ ចំ​ពោះ​បុ​គ្គ​ល​ពា​ក់​ព័​ន្ធ នឹ​ង​កា​រ​ទិ​ញ​ល​ក់ ដី​ធ្លី​ក្នុ​ងប​រិ​វេ​ណ​ ​នៃ​អា​ង​ទឹក​តា​កែ​វ​

រាជធានីភ្នំ​ពេ​ញ) ៖​ ​អ​ង្គ​ភា​ពប្រ​ឆាំ​ង​អំ​ពើ​ពុ​ក​រ​លួ​យ​ ​(​អ​.​ប​.​ព​.​)​ ​ហៅ​កា​ត់​ថា​ ​A​C​U ​បា​ន​ចេ​ញ​សេ​ច​ក្តី​ប្រ​កា​ស​ព័​ត៌​មា​ន​ ​ពា​ក់​ព​ន្ធ័​ពា​ក្យ​ប្តឹ​ង​អ​នា​មិ​ក ក​​រ​ណី​ចោ​ទ​ប្រ​កា​ន់​ថា​មា​នកា​រ​ដេ​ញ​ប្រ​ជា​ព​ល​រ​ដ្ឋ​ចេ​ញ​ពី​ទី​តាំ​ងធ្វើ​ស្រែ​ចំ​កា​រ​ក្នុ​ង​ភូ​មិ​ព្រៃក្ខុ​ច​ ​បុ​ស្សតា​ផ​ង់​ ​​ស្រែជើ​ង​រា​ស្ត្រ​ ​ក្នុង​ឃុំ​ត្រ​ពាំ​ង​ក្រ​ញូ​ង​ ​ស្រុក​ត្រាំ​ក​ក់​ ​ខេ​ត្ត​​តាកែ​វ​។​ ​នេះ​បើ​យោ​ង​តា​ម​សេ​ចក្តី​ប្រ​កា​ស​ព័​ត៌​មា​ន​ ​ដែ​លប​ណ្តា​ញ​ព័​ត៌​មា​ន​ ​ទ​ទួ​ល​បាន​។​ ​ ​សេច​ក្តី​ប្រ​កា​ស​ព័​ត៌​មា​នដ​ដែ​ល​ប​​ញ្ជា​ក់​ថា​ ​ប​ន្ទា​ប់​​ពីបា​ន​ទ​ទួ​ល​ពា​ក្យ​ប្តឹ​ង​អ​នា​មិ​ក​ពា​ក់​ព័​ន្ធ​ក​រ​ណី​ខា​ង​លើ​ ​ក្រុ​ម​កា​រងា​រ​ ​អ​.​ប​.​ព​.​ ​បា​ន​ចុះ​ស្រា​វ​ជ្រា​វដ​ល់​ទី​តាំ​ង​ជា​ក់​ស្តែ​ង​ ​និង​ពិ​និ​ត្យ​លើ​ឯ​ក​សា​រ​ពា​ក់​ព័​ន្ធ ​ដោ​យ​ទ​ទួ​ល​បា​ន​ល​ទ្ធ​ផ​ល​ដូ​ច​ខាង​ក្រោ​ម​ ​៖ ​ * លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ មិនបានប្រព្រឹត្តដូចការលើកឡើងក្នុងពាក្យប្តឹង ពាក់ព័ន្ធនឹងការដេញប្រជាពលរដ្ឋចេញពីទីតាំងដីធ្វើស្រែចំការរបស់ពួកគាត់ទេ ផ្ទុយទៅវិញ គឺខិតខំជំរុញដោះស្រាយ ការងារនេះ។ * ទីតាំងដីដែលស្ថិតក្នុងភូមិសាស្ត្រខាងលើត្រូវបាន សជណ លេខ៩៦៨ និង សជណលេខ ៩៦៩ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និរាករណ៍រាល់ការកាន់កាប់ពីមុនទាំងអស់ ហើយតម្រូវឲ្យរដ្ឋបាលខេត្តកែវ និងមន្ទីរជំនាញពាក់ពន្ធ័ធ្វើការដោះស្រាយជម្លោះដីធ្លីទាំងនោះ […]

ព័ត៌មានសន្តិសុខសង្គម

អាល់កុ​ល​​​ក្លែ​ងក្លា​យ​ ​​ជិ​ត​​​៣​​ម៉ឺ​ន​​លី​ត្រ ​​ដា​ក់​ល​ក់​​​នៅ​​ក្នុង ​​រា​ជ​ធា​នី​​​ភ្នំ​ពេញ​ ត្រូ​វ​បា​ន​​​ម​ន្ត្រី​​​ជំ​នា​ញ​​រិ​​​ប​​​អូ​ស​

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យមន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយក​ដ្ឋា​ន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បានចុះបង្ក្រាប​អាល់កុល​ក្លែងក្លាយ ។ បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ចំនួន ១ ១៨៦.៥០​លីត្រ ដែល​បាន​ដាក់តាំង​លក់​នៅតាម​បណ្តា​ឱសថស្ថាន និង​ផ្ទះ​លក់ទំនិញ​នានា​។ បន្ទាប់ពី​បាន​រកឃើញ​ការ​ចរាចរណ៍​អាល់កុល​ក្លែងក្លាយ​ទាំងនេះ មន្ត្រី​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​ផ្គត់ផ្គង់ និង​ឈានទៅ​កំណត់​ទីតាំង​ឃ្លាំង​ស្តុក​និង​ចែកចាយ​មួយកន្លែង​ដែល​ស្ថិតនៅ​សង្កាត់​ទឹ​ល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ ដោយ​ទទួលបាន​កិច្ចសហការ​ពី​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទទួល​ផែន​សេដ្ឋកិច្ច អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ខាងលើ ដោយបាន​រកឃើញ អាល់កុល​ក្លែងក្លាយ​ឬ​មេ​តា​ណុល​ចំនួន ៧៥៦​ប៊ីដុង និង​៧៩១​យួរ ស្មើនឹង ២៧ ៤២៦ លីត្រ បន្ថែមទៀត​។ សរុប​អាល់កុល​ក្លែងក្លាយ​ដែល​បង្ក្រាបបាន​នៅថ្ងៃនេះ មាន​ចំនួន​២៨ ៦១២.៥០​លីត្រ ដែលមាន​ទម្ងន់​ប្រមាណ​ជាង​២៨​តោន​។ បច្ចុប្បន្ន អាល់កុល​ក្លែងក្លាយ​ខាងលើ​ត្រូវបាន​ឃាត់​ទុកជា​បណ្តោះអាសន្ន រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត​៕

ព័ត៌មានជាតិ

ខេត្តឧ​ត្ត​រមា​ន​ជ័យ មេព្រៃ​ចុះ​​​ពិ​និ​ត្យ ​​ស្ថា​ន​ភា​ព​ប្រឈ​ម​នា​នា​ ក្នុ​ង​ដី​ស្ថា​នីយផ្សា​ព្វ​ផ្សាយ​ និ​ង​ស្ថា​នី​យ​ស្តា​រព្រៃ​ឈើ​ ​ទាំ​ងបី​ទី​តាំ​ង ​​

ខេត្តឧ​ត្ត​រមា​ន​ជ័យ ៖ នៅ​រ​សៀ​ល​ថ្ងៃ​ទី​៣​១ ​ខែ​សី​ហា​ ឆ្នាំ២​០​២​ ​លោ​ក​ សៀ​វ​ ​រ៉ា​ ​អនុ​ប្រ​ធា​ន​​រដ្ឋ​បា​ល​ព្រៃឈើ​ តំ​​ណា​​​ងឯ​ក​ឧ​ត្ត​ម​ ​ប​ណ្ឌិត​ ​កែ​វ​ ​អូ​ម៉ា​លី​ស្ស​ ​ប្រ​តិ​ភូ​រាជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ទទួ​ល​ ប​ន្ទុ​ក​ជា​ប្រ​ធា​នរ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ ​បា​នដឹ​កនាំ​ក្រុ​ម​កា​រ​ងា​រ​ប្រតិ​ភូ​ជំ​នា​ញ​រ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ ​ដោ​យ​ស​ហកា​រ​ជា​មួ​យ​ម​ន្ត្រី​រ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ខេត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ចុះ​ពិ​និ​ត្យស្ថា​ន​ភា​ព​ប្រ​ឈ​ម​នា​នា​ក្នុ​ង​ដី​ស្ថា​នី​យផ្សា​ព្វ​ផ្សា​យ​ ​និ​ង​ស្ថា​នី​យ៍​ស្តា​រ​ព្រៃឈើ​ ​ទាំ​ង​បី​ទី​តាំ​ង​ ​សំ​រោ​ង​ ​កូ​ន​ក្រៀ​ល​ ​ព​ង្រ​ ស្ថិ​ត​នៅ​ក្រុ​ង​សំរោង ​ស្រុ​ក​ចុ​ង​កា​ល់​ ​ខេ​ត្ត​ឧ​ត្ត​រមា​ន​ជ័​យ​ ​ដើ​ម្បី​ចុះ​ព​ង្រឹ​ងកា​រ​អ​នុ​វ​ត្ត​ច្បា​ប់​ ​នៅ​រ​សៀ​ល​ថ្ងៃ​ទី​៣​១ ​ខែ​សី​ហា​ ឆ្នាំ២​០​២​១។ លោក អឹម សៅរ៍រិទ្ធិ ខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ បានថ្លែងប្រាប់ប្រតិភូ ទទួលបន្ទុក រដ្ឋបាលព្រៃឈើ ពីសកម្មភាពការងារ ក្នុងការចុះប្រតិបត្តិការណ៍និងចុះសម្របសម្រួល ណែនាំជាប្រជាពលរដ្ខ មួយចំនួនដែលចូលទៅឈូសឆាយ រុសរាន ហ៊ុមព័ទ្ធ និងចូលទៅ អាស្រ័យផលក្នុងតំបន់ដីរដ្ឋជាច្រើនលើកច្រើនសារដែរ ប៉ុន្តែក្រុមប្រជាពលរដ្ឋមួយចំនួនតូចនៅតែចូលទៅធ្វើសកម្មភាពសង់ខ្ទម ធ្វើស្រែ កាប់រុករានឈូសឆាយហ៊ុមព័ទ្ធ និងលើកគ្នាមកតវ៉ារារាំងក្រុមហ៊ុន សាន ហ៊ាង ដែលបានទទួលសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាល ក្នុងការធ្វើការ ដាំដុះដំណាំកសិ .ឧស្សាហកម្ម និងដាំឈើដៃគូរសហការរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ […]

ព័ត៌មានអន្តរជាតិ

ប្រទេសថៃ​​ ប​ន្ត​​​រ​កឃើ​ញ​ ​​អ្ន​ក​​​ឆ្លង​​​កូ​វីដ ​​ចំ​នួ​ន​​​១​៤.​៨​០​២​​​ក​រ​ណី​​ទៀ​ត ​​និ​ង​​ស្លា​ប់​​​២​៥២​​​នា​ក់​​​

អន្តរជាតិ ៖ ​ក្រសួ​ង​សុ​ខាភិ​បា​ល​​​ថៃ​ ​បា​ន​​​រា​យ​ការ​ណ៍​​​នៅ​​​ព្រឹ​ក​​ថ្ងៃ​​​ពុ​ធ​​​នេះ​​ថា ​​​មាន​​​អ្ន​​ក​ស្លាប់​​​​ដោយ​​សា​រ​​កូ​​​វី​ដ​​​១​៩​​​ថ្មី​​​ចំ​នួ​ន​ ​២​៥​២​ ​នា​ក់​ និ​ង​​​ក​រ​ណី​​ឆ្ល​ង​​​ថ្មី​​​ចំ​នួ​ន​ ​១៤​.​៨​០​២​ ​ក​រ​ណី​​​ប​ន្ថែ​ម​ទៀ​ត​ ​​ក្នុ​ង​​​រ​យៈ​ពេ​ល​ ​២​៤​ ​ម៉ោ​ង​​ចុ​ង​​​ក្រោ​យ​នេះ​​​​។​​ ​ ​​ថៃ​​​ក៏​បា​ន​​​ប្រ​កា​ស​ថា​ ​ក្នុ​ង​ចំ​ណោ​ម​​ក​រ​ណី​​​ឆ្ល​ង​​​ថ្មី​​ខា​ង​លើ ​​គឺ​មា​ន​​​១​៤​.​៥​៨​៥​​​ក​រ​ណី​ ​ជា​​​​ប្រ​ជា​ជ​ន​​​ទូ​ទៅ​​​និ​ង​ ​២​១​៧​​​ក​រ​​ណី​​ទៀ​ត​ ​ស្ថិ​ត​ក្នុ​ង​​​ចំ​ណោ​ម​​​​អ្នក​ទោ​ស​​​នៅ​​​ព​ន្ធ​នា​គា​រ​​។ ​​ក្នុ​ង​​រ​យៈ​ពេ​ល​ ​២​៤​ ​ម៉ោ​ង​​​ចុ​ង​​​ក្រោ​យ​នេះ ​​អ្ន​កជំ​ងឺ​​​កូ​​​វី​ដ​ ​១​៩​ ​ចំ​នួ​ន​ ​១៨​.​៩​៩​៦​ ​នា​ក់​​​បាន​ជា​​​សះ​ស្បើ​យ​​​ហើយ​​​ត្រូ​វ​បា​ន​​អ​នុ​ញ្ញា​ត​ឱ្យ​​ចេ​ញ​ពី​​​ម​ន្ទីរ​ពេ​ទ្យ​ ៕​

ព័ត៌មានសន្តិសុខសង្គម

នគរ​បាល​​​ស្រុ​​ក​​មោ​​ង​​ឬ​​ស្សី​ ឃា​ត់​ខ្លួ​ន​​​បុ​រស​​​ម្នា​ក់ ពីបទ​​ប៉ុ​ន​ប៉​ង​​រំ​លោ​ភ​​​សេ​ព​សន្ថវៈ ​​លើ​​​ស្រី្ត​​​អា​យុ​​២​៦​​​ឆ្នាំ​

​ខេត្ត​​​បា​ត់​​​ដំ​បង​ ​៖ ​មាន​​ក​រ​ណី​​ប៉ុ​ន​ប៉​ង​​រំ​លោ​ភ​​​សេ​ព​ស​ន្ថ​វៈ​ ​មួ​យ​​បា​ន​​​កើត​ឡើ​ង​ ​​​ប​ង្ក​ដោ​យ​​​ជន​ស​ង្ស័​យ​ ​ឈ្មោះ​​​ខុ​ម​ ​សុ​ឃឿ​ន​ ​ភេ​ទ​​​ប្រុ​ស ​អា​យុ​​​៣​០​​​ឆ្នាំ​ ​រ​ស់​នៅ​​ឃុំ​​​ព្រៃ​​​ស្វា​យ​ ​ស្រុ​ក​​​មោ​ងឫ​ស្សី​ ​ខេ​ត្ត​​​បា​ត់​​ដំ​​​ប​​​ង​ ​បាន​ធ្វើ​​​ស​ក​ម្ម​ភា​ព​​ចូ​ល​ទៅ​ក្នុ​ង​​​មុង​​​ប៉ុ​ន​ប៉​ង​​​រំ​​លោ​ទ​​​សេ​ព​ស​ន្ថ​វៈ​​​លើ​​​ជ​ន​រ​ង​គ្រោះ​​ឈ្មោះ​ ស​​​.​​​អ​ ​ភេទ​​​ស្រី​ ​អា​យុ​​​២​៦​​​ឆ្នាំ​ ​ទី​លំ​នៅ​​​កន្លែ​ង​កើ​ត​ហេ​តុ​​​ខា​ង​លើ​​ ប៉ុន្តែ​ត្រូ​វ​បា​ន​​ជ​ន​រ​ង​គ្រោះ​​​រើ​​ប​ម្រា​ស់​​ស្រែ​ក​​​ឆោ​ឡោ​ឡើង​ ​​ទើ​ប​​​ជ​ន​ស​ង្ស័យ​​​មិ​ន​អា​ច​​ប្រ​ព្រឹ​ត្ត​​​ស​កម្ម​ភា​ព​​​បាន​ស​ម្រេ​ច​ ​រួ​ច​​រ​ត់​គេ​ច​ខ្លួ​ន​​​ពី​​​ទី​នោះ​​តែ​ម្ដ​ង ​​នៅ​វេលា​​​យ​ប់​​​ថ្ងៃ​ទី​​​៣០ ខែ​ ​សី​ហា ​ឆ្នាំ​​​២​០២​១​​ ​​វេ​លា​​​​ម៉ោ​ង​​​២​៣​​​និ​ង​​​៣​០​​​នាទី​ នៅ​ចំណុ​ច​​​ភូ​មិ​​​ព្រៃ​​ស្វា​យ​ ​ឃុំ​​​ព្រៃ​​​ស្វា​យ​ ស្រុ​ក​​​មោ​ង​ឫ​ស្សី ​ខេ​ត្ត​បា​ត់ដំ​ប​ង​។​​ ​ ​ភ្លា​មៗ​ជនរងគ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​។​សមត្ថកិច្ច​នគរបាល​ស្រុក​មោង​ឬ​ស្សី​ក៏បាន​បើក​ការស្រាវជ្រាវ​រហូត​នាំខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ ២០២១ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​នៅ​ចំណុច​មូលដ្ឋាន​កើតហេតុ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ព័ត៌មានជាតិ

ទាហាន​​ថៃ​ ​ឃា​ត់ព​ល​ក​រ​​​ខ្មែ​រ​​​១​៤​​នា​ក់ ​​លួច​​​ឆ្ល​ង​ដែ​ន​ ​​ចូ​ល​​ប្រ​ទេ​ស​​​ថៃ​ ​ខ​ណៈ​​​ជ​ន​ជា​តិ​​​ថៃ​​​៦​​​នា​ក់ បំ​រុង​​​ឆ្ល​ង​ដែ​ន​ ​​ចូ​ល​​ក​ម្ពុ​ជា​ ក៏​ត្រូ​វ​បាន​ឃា​ត់​ខ្លួ​ន​​

ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ ​៖​ ​ទា​ហា​ន​​​ថៃ​​​ស្រុ​ក​​​តា​​​ប្រា​​​យ៉ា​​​ក្នុ​ង​​ថ្ងៃ​​​តែ​មួ​យ​ ​បា​ន​​​ចា​ប់​​​ឃា​ត់​​​ព​ល​ក​រ​​​ខ្មែ​រ​​​ប្រុស​​​-​​​ស្រី​​​ចំ​នួ​ន​​​១​៤​​​នាក់​​​លួច​​​ឆ្ល​ង​ដែ​ន​​​ចូ​ល​​​ប្រ​ទេ​ស​​​ថៃ​ ​២​​គោ​ល​ដៅ​​​ដោ​យ​ឡែ​ក​​ផ្សេ​ង​គ្នា​ ។​ ទន្ទឹម​​នោះ​ដែ​រ ​​ទា​ហា​ន​​​ចា​ប់​​​ឃា​ត់​​ជ​ន​ជា​តិ​​​ថៃ​​​ប្រុ​ស​​​-​​​ស្រី​​​៦​​នា​ក់​ ​ប​ម្រុ​ង​​​លួ​ច​​​ឆ្ល​ង​ដែន​​​ចូ​ល​​​ទឹ​ក​ដី​​​កម្ពុ​ជា​ ​ដើ​ម្បី​​​ទៅ​ធ្វើ​​កា​រ​​​នៅ​​​កា​ស៊ី​ណូ​​​ក្រុង​​​ប៉ោ​យ​ប៉ែ​ត​​​។​​កា​រ​ឃា​ត់​ខ្លួ​ន​​​នេះ​​​ធ្វើ​ឡើ​ង​​​នៅ​វេលា​​​ម៉ោ​ង​​​០​៩​​និ​ង​​​១​០​​​នា​ទី​​ព្រឹ​ក​ ​ថ្ងៃ​ទី​​​២​៩ ​​ខែសី​ហា ​​ឆ្នាំ​​​២០​២​១​​ នៅ​​ប​រិ​វេ​ណ​​​ភូមិ​​​លូ​ក​​​ឆា​ង​ ឃុំ​​​/​​​ស្រុ​ក​​តា​​ប្រា​​​យ៉ា​ ​ខេ​ត្ត​​ស្រះ​កែ​វ​ ​។​ ក្រោយ​ពី​​ចា​ប់បា​ន​​ ​ពល​ក​រ​​​ខ្មែ​រ​​ទាំ​ង​អ​ស់​​​បា​ន​​ប្រា​ប់​ថា​​ ​ ​ធ្វើដំ​ណើ​រ​​​ម​ក​ពី​​​ខេ​ត្ត​ប​ន្ទា​យ​មា​នជ័​យ​ ​ប្រ​ទេ​ស​​​ក​ម្ពុ​ជា ​នឹ​ង​​​ប្រ​មូ​ល​​​ផ្ដុំ​គ្នា​ នៅ​​​ភូ​មិ​​​មួ​យ​​​ក្នុ​ង​​​ឃុំ​​​គោ​ក​​រ​មៀ​ត​ ស្រុ​ក​​​ថ្ម​ពួ​ក​ ​ដោ​យមា​​ន​​មេ​ខ្យ​ល់​​​ជ​នជា​តិ​ខ្មែរ​ ​នាំ​​ដើ​រ​កា​ត់​​​តា​ម​​ច្រ​ក​រ​បៀ​ង​ ​នឹ​ង​​​ដើរ​កា​ត់​​​ទៅ​តា​ម​​​ផ្លូ​វ​ដី​​ក​សិ​ក​ម្ម​ ដើ​ម្បី​​​ម​ក​​​ឡើ​ង​​រ​ថ​យ​ន្ត​​​នៅ​​​បរិ​វេ​ណ​​​ថ្ន​ល់​​​ភូមិ​​​ណា​​​ង​​​ង៉ា​​​ម​ ឃុំ​​​តា​​​ប្រា​​​យ៉ា​ ​តែ​​​ត្រូ​វ​​​សម​ត្ថ​កិ​ច្ច​​​ថៃ​​​ចា​ប់​ខ្លួ​ន​​មុ​ន​ ​ដោ​យ​​អ្ន​ក​​​ទាំ​ង​អ​ស់​​​មា​នបំ​ណ​ង​​​ទៅ​​​ធ្វើ​កា​រ​​​នៅ​ក្នុ​ង​​ប្រ​ទេ​ស​​​ថៃ ​ក្នុ​ង​​​នោះ​បា​ន​​ចំ​ណា​យ​លុ​យ​​​ក្នុ​ង​កា​រ​​ធ្វើ​ដំ​ណើ​រ​​​ក្នុង​​​ម្នា​ក់​​​៦​,​០​០០​​​បា​ត​​។ ​​ក្រោ​យ​ម​ក ​ស​ម​ត្ថ​កិ​ច្ច​​បា​ន​​​នាំ​ខ្លួ​ន​​​ព​ល​ក​រ​​ទាំ​ង​អ​ស់​​ទៅ​​​សួរ​ច​ម្លើ​យ​ ​នឹ​ង​ធ្វើ​​កំ​ណ​ត់​ហេ​តុ​​ចា​ប់​ខ្លួ​ន​ ​អ​នុវ​ត្ត​តា​ម​​​វិ​ធា​ន​​រ​ប​ស់​​​ផ្នែ​ក​​​សុខា​ភិ​បា​ល ​ប​ន្ទា​ប់​ម​ក​​​បា​ន​​​ប​ញ្ជូ​ន​​​ឲ្យ​​ត្រ​ឡ​ប់​​​ទៅ​​​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​​​វិ​ញ​ តា​ម​​​ច្រ​ក​​​អូ​រ​​​បី​​​ជា​ន់ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​​​​​​​។​​​​​​ ​​​ ​​​នៅ​​​​​​ថ្ងៃ​ដ​ដែ​ល​​​នោះ​ដែ​រ ​​នា​​​វេ​លា​​ម៉ោ​ង​​​០​២​​​និ​ង​​​១​៥​​​នា​ទី​​រ​សៀ​ល​ ​ក​ម្លាំ​ង​​​ទា​ហា​ន​​​ប្រ​ចាំ​កា​រ​​​ស្រុ​ក​​​តា​​​ប្រា​​​យ៉ា​ ស​ហ​កា​រ​​​ជា​មួ​យ​​​ក​ងក​ម្លាំ​ង​​​បូ​រ​​​ផា​ ​បា​ន​​ប្រ​ទះ​ឃើ​ញ​​​រ​ថ​យ​ន្ត​​ស​ង្ស័​យ​​​១​​គ្រឿ​ង​ ​បើ​ក​​​ចូល​ម​ក​ក្នុ​ង​​​ភូ​មិ​សា​ស្ត្រ​​ខ្លួ​ន​​​ទ​ទួ​លខុ​ស​ត្រូ​វ​ ​ទើ​ប​​​ស​មត្ថ​កិ​ច្ច​​​ឃា​ត់​​​ឲ្យ​​ឈ​ប់​ ​និ​ង​​ត្រួ​ត​ពិ​និ​ត្យ​​​រ​ថ​យន្ត​​​ម៉ា​ក​​អ៊ី​​​ស៊ុ​​​ស៊ុ​ ​​។​ ​នៅ​ពេ​ល​​​សម​ត្ថ​កិ​ច្ច​​​ពិ​និ​ត្យ​​​ក្នុ​ង​​​រ​ថ​យ​ន្ត​ ​ឃើ​ញ​​​មា​ន​​ជ​ន​ជា​តិ​​​ថៃ​ ចំ​នួ​ន​​​៦​​​នាក់​ ​ក្នុ​ង​នោះ​​​ប្រុ​ស​​​២ ​នឹ​ង​​​ស្រី​​​៤​​​នា​ក់​ […]